CamNews

ប្លែកៗ 

ការជ្រើសរើសមិត្តប្រុសដែលប្លែកៗ និងហួសចិត្តរបស់នារីៗចិន

យើងទាំងអស់គ្នាពិតជាបានដឹងថា ប្រទេសចិនគឺជាប្រទេសដែលមានចំនួនប្រជាជន
ច្រើន
ជាងគេបំផុតលើពិភពលោក។ ដូច្នេះរឿងចម្លែកៗ រឿងភ្ញាក់ផ្អើល ក៏ដូចជារឿង
ដែលហួសចិត្ត
ក៏កើតមានច្រើនដែរ នៅក្នុងប្រទេសនេះ។

ខាងក្រោមនេះគឺជាការ​ស្វែងរក ជ្រើសរើសមិត្តប្រុសចម្លែកៗដែលធ្លាប់បានកើតមាននៅក្នុង
ប្រទេសចិន៖

១. បងស្រីChang'e ស្វែងរកមិត្តប្រុស

កាលពីខែកញ្ញាឆ្នាំមុន នៅឯស្ថានីយរថភ្លើងក្រោមដីនៅShenzhen បងស្រីChang'e បានបង្ហាញ
ខ្លួនជាមួយផ្ទាំងក្រដាស់មួយសន្លឹកដោយបានសរសេរថាៈ " ព្រះនាងChang'e ថ្ងៃនេះសូមបន្ទាប
ខ្លួនមកជ្រើសរើសសុភាពបុរសកើតឆ្នាំទន្សាយ ដើម្បីរួមគ្នាទៅលេងឋានព្រះច័ន្ទ " ដែលទង្វើនេះ
បង្កឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។

២. នារីមុខមាត់អាក្រក់ម្នាក់ធ្វើឲ្យជ្រុះក្រដាស់ស្វែងរកប្តី

កាលពីខែកុម្ភះទើបតែកន្លងផុតទៅនេះ នាង Luo Yuefeng អាយុ២៧ឆ្នាំមកពីបានធ្វើឲ្យជ្រុះ
ក្រដាស់មួយសន្លឺកដែលអត្ថន័យក្នុងក្រដាសនោះគឺជាការស្វែងរកប្តី។ បើទោះជា គ្រាន់តែ
មានមុខមាត់ធម្មតាកំពស់ក៏មិនសូវបាន តែលក្ខខណ្ឌក្នុងការរើសប្តីរបស់នាងពិតជាខ្ពស់ណាស់
នាងចង់បានប្តីដូចជាមានអាយុចន្លោះពី២៥ ដល់៣១ឆ្នាំ បញ្ចប់បរិញ្ញាប័ត្រមកពីមហាវិទ្យាល្បី
ឈ្មោះដូចជាHarvard, Yale…ស្រលាញ់ចូលចិត្ត នយោបាយ សេដ្ឋកិច្ច និងមានមហិច្ឆិតាធ្វើ
ជាម្ចាស់ពិភពលោកទាំងមូល។

៣. នារីម្នាក់ធ្វើមុខមាត់ដូចជាខ្មោចដើម្បីស្វែងរកមិត្តប្រុស

ប្រហែលជាសហគមអ៊ីនធើណេតនៅប្រទេសចិន មិនអាចបំភ្លេចបានឡើយនូវនារីពិសេសម្នាក់
នេះ។ នារីម្នាក់មានរហ័សនាមថា"Billion Horrors" បានបង្ហាញនូវរូបថត(មានតែមួយគ្មានពីរ)ប៉ុន្មាន
សន្លឹកដោយមានសរសេរអក្សរថា"ស្វែងរកមិត្តប្រុស"។ ជំនួសដោយរូបថតស្រស់ស្អាតដើម្បីទាក់
ទាញប្រុសៗ នារីម្នាក់នេះបង្ហោះនូវរូបថតដែលធ្វើមុខធ្វើមាត់ដូចជាខ្មោចកួរឲ្យភ័យខ្លាចទៅវិញ។

៣. ស្វែងរកប្តីជាមួយលក្ខខណ្ឌមិនរួមដំណេកបីឆ្នាំដំបូង

ស្រ្តី Tu Shiyouអាយុ៣៨ឆ្នាំ រស់នៅHubei ប្រទេសចិន ល្បីឈ្មោះក្នុងសហគមអ៊ីនធើណេតចិន
ជាមួយរហ័សនាមថាៈ
" ក្រមុំព្រហ្មចារី"។ ថ្មីៗនេះគាត់បានមានសកម្មភាព"មិនដូចអ្នកដ៏ទៃ" ធ្វើ
ឲ្យមានការភ្ញាក់ផ្អើល ពេលដែលដាក់សំណើស្វែងរកប្តីជាមួយលក្ខខណ្ឌ៖
"ខ្ញុំអាយុ៣៨ឆ្នាំ នៅព្រហ្មចារី មានសញ្ញាប័ត្រអនុបណ្ឌិត" ចង់ស្វែងរកប្តីដូចខាងក្រោមៈ

» បុរសម្នាក់នោះត្រូវមានអាកប្បកិរិយាសមរម្យ អាទិភាពសមាជិកគណបក្ស
» មានការងារពិតប្រាកដ មិនទទួលយកអ្នកធ្លាប់បានរៀបការហើយទេ អាទិភាពមន្រ្តីរាជការ
» បេក្ខជនត្រូវមានអាយុក្រោម៤០ឆ្នាំ និងកំរិតវប្បធម៌អនុបណ្ឌិតឡើងលើ
» មិនអនុញ្ញាតរួមភេទមុនរៀបការ
» ក្នុងរយះពេល៣ឆ្នាំដំបូងក្រោយពេលរៀបការ មិនអនុញ្ញាតិឲ្យរួមភេទ ផុតកាលកំណត់ទើប
   មានការរួមភេទដូចប្តីប្រពន្ធធម្មតា
» អាទិភាពបុរសមិនដែលមានការរួមភេទ
បេក្ខជនចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌទាំង៥ដំបូង បើមានការចាប់អារម្មណ៏សូមមកដាក់ពាក្យ។



ក្រដាសបញ្ជាក់ថាស្ត្រី Tu Shiyou នៅ"ព្រហ្មចារី" របស់មន្ទីរពេទ្យ

ដោយ៖ និស្ស័យ
ប្រភព៖ K14


Tags: find boyfriend unbelievable strange