CamNews

ភាពយន្ត 

Poltergeist ភាពយន្តរន្ធត់ សំរាប់អ្នកចូលចិត្តភាពភ័យខ្លាច (Trailer Inside)

ភាពយន្ត ៖ ប្រសិនបើប្រិយមិត្តចូលចិត្តភាពយន្ត   ប្រភេទ ខ្មោចលងប្រលាច ភ័យរន្ធត់ អញ្ចឹងរឿង Poltergeist គឺសាកសមបំផុតសំរាប់អ្នក។ មួយរយះពេលនេះភាពយន្តប្រភេទ ខ្មោចលងបន្លាចនេះ មិនសូវមានបញ្ចាំងក្នុងរោងភាពយន្តនោះទេ ដូចនេះហើយការចាក់បញ្ចាំងរឿង Poltergeist នេះគឺ ជា ឳកាសដ៏ល្អសំរាប់ប្រិយមិត្ត ទស្សនា។​

Poltergeist ជាភាពយន្តដែល  និយាយ  អំពីគ្រួសារមួយ បានផ្លាស់ប្តូរទៅនៅផ្ទះថ្មីដែលទើប តែសង់ លើដីចាស់ ចំពោះកូនៗវិញដូចជាមិនសូវចូលចិត្តទេព្រោះត្រូវផ្លាស់ប្តូរបរិយាកាសរស់នៅ ហើយមិន យូរ បន្តិច ក៏មានរឿងចំលែកៗ  កើតឡើង  ក្នុងផ្ទះ  រហូតដល់កូនស្រី ត្រូវបានបាត់ខ្លួនយ៉ាងចំលែក ហើយ បែរជាលឺសំលេងចេញពីទូរទស្សន៏ទៅវិញ។​ អោយខ្វល់ខ្វាយពីកូនរបស់ខ្លួន ឪពុកម្តាយបាន ព្យាយាមរកគ្រប់មធ្យោបាយ   ដើម្បី  យកកូនមកវិញ រហូត    ត្រូវទៅទាក់ទងអ្នកចាប់ខ្មោចមកជួយ ហើយ តាមការយល់ដឹងរបស់អ្នកចាប់ខ្មោច គឺ   ផ្ទះថ្មីរបស់ពួក គេ  បានសាងសង់នៅពីលើផ្នូរខ្មោច ចាស់ ដែលអ្នក  សាងសង់   ផ្ទះមិន  បានជីកអស់  ។ ព្រលឹងតែល តោលរបស់ខ្មោចចង់អោយមាន មនុស្ស មកជួយនាំយកព្រលឹងពួកគេចេញដើម្បីក្លាយជាមនុស្សវិញ

Poltergeist និង  ចាប់បញ្ចាំង​ ក្នុងរោងភាពយន្តពី ថ្ងៃទី 28 ខែឧសភាតទៅ ហើយប្រិយមិត្តអាចកក់ និង ទិញសំបុត្រទស្សនាពីថ្ងៃនេះតទៅបាន នៅ  គ្រប់រោងភាពយន្តទំនើប ដែលបញ្ចាំងជាលក្ខណះ 2D តាមដានពត៌មានភាពយន្តជាមួយ ចៃកុនតាមហ្វេសបុក www.facebook.com/jaikon.cambodia និង add ចៃកុន ជាមិត្តនៅក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីឳកាសឈ្នះរង្វាន់ ជា ច្រើន ជារៀង រាល់ សប្តាហ៏ដូចជាសំបុត្រកុនឥតគិតថ្លៃជាដើម។​

សូមទស្សនាវីដេអូឃ្លីបនៅទីនេះ

 

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Poltergeist