ឈីលី៖ នាង Yaritza Oliva មានអាយុ ២០ឆ្នាំ រស់នៅទីក្រុង Purranque ប្រទេសឈីលី មាន
អាការៈដ៏ចម្លែកមួយ គឺនាងយំមិនចេញទឹកភ្នែក ដូចមនុស្សធម្មតានោះទេ តែបែរជាចេញឈាម
ទៅវិញ ដោយគ្មានអ្នកណាម្នាក់ អាចបកស្រាយពីរឿងដ៏ចម្លែកនេះបាននោះទេ។
នាង Yaritza Oliva បានបា្រប់ឲ្យដឹងថា នាងមានឈាមហូរចេញតាមភ្នែកនេះ ប្រហែល ២
សប្តាហ៍មកហើយ ដោយពេលមានឈាមហូរចេញមក នាងមានអារម្មណ៍ក្តៅភ្នែក ប៉ុន្តែដោយ
គ្រួសាររបស់នាងក្រីក្រ ទើបនាងមិនអាចរកពេទ្យដែលមាន ជំនាញដើម្បីព្យាបាលបាន។
ដំបូងឡើង នាង Yaritza ត្រូវបានវេជ្ជបណ្ឌិតភ្នែកនិយាយថា នាងមានជំងឺរលាកត្របកភ្នែក ប៉ុន្តែ
បន្ទាប់ពីវេជ្ជបណ្ឌិតភ្នែក លោក Dr.Alexander Lutz បានមើលវីដេអូ និងរូបភាពនៃការហូរ ឈាម
ចេញពីភ្នែកនាងហើយនោះ គាត់បាននិយាយឲ្យដឹងថា វាគឺជាជំងឺដ៏ចម្លែកមួយ ដែលគាត់មិន
ដែលបានជួបប្រទះសោះ។ គាត់បានបន្តរឲ្យដឹងទៀតថា ជំងឺដ៏ចម្លែកនេះ អាចបណ្តាលមកពី
បញ្ហាឈាមកក ។
ជាធម្មតានាង Yaritza Oliva យំចេញឈាមប្រមាណជា ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ហើយនាង
បាននិយាយប្រាប់ឲ្យដឹងថា នាងកាន់តែឈឺខ្លាំងឡើងៗ។ ដោយខ្វះខាតថវិកាក្នុងការផ្គត់ផ្គង់
ទៅលើការថែទាំកូនស្រី ឪពុករបស់នាង Yaritza បានអំពាវនាវឲ្យមានការផ្តល់ជំនួយ ពីប្រជា
ជនដែលរស់នៅ ក្នុងប្រទេសឈីលី ហើយចំពោះការឆ្លើយតបភ្លាមៗនោះ ក៏មានការជួយឧប
ត្ថម្ភជាបន្តរបន្ទាប់ផងដែរ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល