CamNews

កំសាន្ត 

សុខ ស្រីម៉ុច ច្រាន​ដំណឹង​មានអ្នក​ឧបត្ថម្ភ​ពី​ក្រោយខ្នង

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះ គួរសមនក្នុងពិភពសិល្បៈ កញ្ញា សុខ ស្រីមុច ថ្មីៗនេះត្រូវបាន គេមើល ឃើ ញថា នាងតែបញ្ចេញនូវរូបថត ប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ ព្រមជាមួយ ការលេងស្ទីល ម៉ូដ សម្លៀ កបំពាក់ និង ការសម្ញែងសម្ភារៈ មានតម្លៃថ្លៃ បង្អួត Friend លើ Facebook ។ សកម្មភាពបង្ហាញ ពីភាព ហ៊ឺហារ របស់ តារាសម្តែងស្រី សុខ ស្រីម៉ុច អំឡុងពេលនេះ បានធ្វើឲ្យមតិមួយចំនួន លើកឡើងថា តា រារូបនេះ អាចទទួល បានការ ឧបត្ថម្ភ ជ្រោមជ្រែង ពីប្រភពពី ក្រោយខ្នង ណាមួយ ។ប៉ុន្តែដំណឹងនេះ ត្រូវនាងបដិសេធន៍ថា គ្មាននោះទេ។

ផ្តល់សម្ភាសន៍ផ្តាច់មុខជាមួយគេហទំព័រ LookingTODAY កញ្ញា សុខ ស្រីម៉ុច បានបដិសេធន៍ប្រាប់ថា នា ងមិនបានការជួយជ្រុំជ្រែង ពីបុរសណា ម្នាក់ទេ ហើយអ្វីដែលនាងមាននោះគឺរកបាន ដោយសមត្ថ ភាព ផ្ទា ល់ខ្លួនគឺពុំមានការឧបត្ថម្ភពីនណាទេ។ ចំពោះអ្នកដែលជ្រោមជ្រែង លុយក៏អត់ មានដែរ។

កញ្ញា សុខ ស្រីម៉ុច បានបន្តថា បើនិយាយពីអ្នកតាមស្រលាញ់ គឺច្រើនក្នុងនោះមានទាំង ឋានៈឯកឧត្តម ឧកញ៉ា និង អ្នកក្រៅស្រុកក៏មានដែរ ប៉ុន្តែនាង មិនទាន់ទទួលយក ស្នេហ៍ពីបុរសណាម្នាក់ ទេព្រោះ ទុក ពេលសាងកេរ្តិ៍ឈ្មោះ ក្នុងពិភពសិល្បៈ បន្តិចទៀតសិន។ម្យ៉ាងទៀតពេនេះ ក៏មានអ្នករស់នៅ ប្រទេសអូស្រ្តាលីចង់ ជូយឧបត្ថម្ភបើហាងឲ្យ នាងផងដែរតែនាងមិនយក។

តារាសម្តែងមាន ប្រជាប្រិយភាពកញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា រឿងដែនាងមិនទទួយកកា រឧប ត្ថម្ភជ្រោមជ្រែង ពីគេនោះព្រោះ ខ្លាចប៉ះចំប្តីគេ។ ម្យ៉ាងទៀងនាងក៏មិនចង់ បានអ្វីដែ ជារបស់គេនោះដែរ។

គួរម្ឹកថា កញ្ញា សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះ តាមរយៈតួសម្តែង ភាពយន្តទាំងខ្នាតតូច និង ខ្នា តធំ ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍ នានាមក បានធ្វើឲ្យ ទស្សនិកជន ដាក់ការចាប់អា រម្ម ណ៍ខ្លាំងរា ល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួន ទាក់ទងនឹងជីវិត ស្នេ ហាក្រៅឆាកខណៈ បណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួនកំពុង ដាក់ការចាប់អារម្មណ៍ ពីរឿងរ៉ាវ ផ្ទាល់ខ្លួន ។

មិនតែប៉ុណ្ណោះ តារាសម្តែងថ្ពាល់ខួច សម្តីផ្អែម សុខ ស្រីម៉ុច បច្ចុប្បន្ននេះ ក៏ត្រូវបានមហាជនមើល ឃើ ញថា អាជីព សិល្បៈរបស់នាង រា់ថ្ងៃហាក់ កំពុងតែ មានហាងឆេងទីផ្សារ ច្រើនគ្រាន់បើ ក្នុងពិភពតួ ស ម្តែង ។ពិ ស សេសក្នុងរយៈពេលនេះ តារាសម្តែងសុខ ស្រីម៉ុច ក៏ហាក់មាន ភាពហ៊ឺហារ ជាមួយ នឹងការ ប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗខុសប្លែកពី ពេលមុនទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news