CamNews

តារា 

តារាស្រីវ័យក្មេងរបស់កូរ៉េ កើតឆ្នាំ២០០០ ដ៏គួរអោយស្រឡាញ់ ទទួលការចាប់អារម្មណ៍ខ្លាំង

ថ្មីៗនេះសារព័ត៌មានសិល្បៈកំសាន្តរបស់អាស៊ី ដូចជាកូរ៉េ និងតៃវ៉ាន់ជាដើម បានចុះផ្សាយ
ព័ត៌មានមួយ អំពីតារាសំដែងវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះ
តែសម្រស់ដ៏ស្រស់ស្អាត គួរអោយស្រឡាញ់របស់នាង ក្នុងវ័យ ១៣ ឆ្នាំ ។

នាងឈ្មោះថា Jung Da Bin ធ្លាប់ជាតារាសំដែងវ័យក្មេងដែល កើតក្នុងឆ្នាំ ២០០០ ហើយចូល
សំដែងជាតារាក្មេង ក្នុងកំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ។ ក្នុងកំឡុងឆ្នាំនោះ នាងល្បីយ៉ាងខ្លាំង
ដោយសារតែ ការសំដែងជាតួកូនក្មេង ជាពិសេសគឺធ្វើជាចរិតក្មេង ដែលត្រង់មិនចេះកុហក ។



នាងធ្លាប់ចូលសំដែងក្នុងរឿងដូចជា Wonderful Life, I really really love you, I Love You, Iljimae
ហើយក៏បានបាត់មុខពីសិល្បៈចាប់ពីឆ្នាំ ២០០៩ បាត់ទៅ ។ ចូលមកដល់ឆ្នាំ ២០១៣ នេះនាង
ក៏លេចមុខមកវិញ ចូលរួមក្នុងកម្មវិធីមួយ ក្នុងប្រទេសកូរ៉េ ធ្វើអោយទស្សនិកជន និងអ្នកកាសែត
ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការលូតលាស់របស់នាង បានធ្វើអោយនាង មានសម្រស់យ៉ាង
ស្រស់ស្អាត ហើយគួរអោយស្រឡាញ់ទៀតផង ។ កុំអោយទស្សនិកជន ទន្ទឺងរង់ចាំយូរ សូម
អញ្ជើញទៅទស្សនាសម្រស់របស់នាងទាំងអស់គ្នា ៕



ដោយ ៖ លីលី
ប្រភព ៖ k14,baidu 


Tags: kpop star actress child child star jung da bin korean korea