CamNews

តារា 

Tony Scott ផលិតករខ្សែភាពយន្ត Hollywood លោតទឹកសម្លាប់ខ្លួន

Los Angeles ៖​ បើយោងតាមសម្តីមន្រ្តីផ្លូវការ បានអោយដឹងថា ផលិតករខ្សែភាពយន្ត
Hollywood
ដ៏ល្បី គឺលោក Tony Scott បានលោតទឹកធ្វើអត្តឃាតបានសំរេច កាលពីថ្ងៃ
អាទិត្យ ម្សិលមិញនេះ
ពោលគឺលោតពីស្ពាន នា Los Angeles Harbor ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា  លោក Scott ដែលមានវ័យ  68 ឆ្នាំ
ហើយនោះ ត្រូវបានគេប្រទះឃើញចតរថយន្តនៅលើស្ពាន Vincent Thomas Bridge ហើយក៏បាន
លោតចុះពីលើស្ពាននេះ   នាម៉ោង 12:30 នាទីរសៀល  (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក)  ដែល
ក្រោយមកសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅវេលាម៉ោង 3 រសៀលក្នុងថ្ងៃដដែលនោះ។

គួររំឮកផងដែរថា     បើយោងទៅតាមការស៊ើបអង្កេត  ពីក្រុមអ្នកជំនាញជំហានដំបូង  បានបញ្ជាក់
អោយដឹងថា គ្មានសញ្ញាណ ក៏ដូចជាតំរុយណាមួយផ្សេងទៀតនោះទេ ក្រៅពីការអោយដឹងថាគាត់
ប៉ុនប៉ងធ្វើអត្តឃាត។

ទន្ទឹមនឹងការបាត់បង់ផលិតកររូបនេះ សារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលដែលគាត់
ទទួលបានជោគជ័យតាមរយៈស្នាដៃរបស់គាត់ ពោលគឺខ្សែភាពយន្តដែលមានឈ្មោះថា "Top Gun"
ដែលទទួលបានការគាំទ្រ  ក៏ដូចជាមានភាពជោគជ័យយ៉ាងខ្លាំង  ស្របពេលដែលវាបានរកប្រាក់ចំ
ណូលបានច្រើនជាង$176 million នាឆ្នាំ 1986 ។

ក្រៅអំពីខ្សែភាពយន្ត "Top Gun," លោក Scott ក៏បានដឹកនាំខ្សែភាពយន្តល្បីៗមួយចំនួនផ្សេងទៀត
ផងដែររួមមានដូចជា ៖  "Enemy of the State," "Beverly Hills Cop II," "Spy Game," "Unstoppable"
នឹង "Crimson Tide," ផងដែរ ។  គួរបញ្ជាក់ផងដែរថា  មូលហេតុចម្បងដែលបានធ្វើអោយផលិតករ
Hollywood  រូបនេះ  ឈានទៅដល់ការលោតទឹកធ្វើអត្តឃាតនោះ   មិនទាន់ដឹងច្បាស់នៅឡើយទេ
ដោយវាកំពុងតែស្តិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Asiaone


Tags: international news strange entertainment star