CamNews

តារា 

ម្តាយមីងរបស់ Angelina Jolie ស្លាប់ដោយសារជំងឺមហារីក

Angelina Jolie បានប្រកាសប្រាប់សាធារណថា ម្តាយមីងរបស់នាង លោកស្រី Debbie Martin
បានទទួលមូរណភាពហើយ ដោយជំងឺមហារីក ក្នុងវ័យ ៦១ ឆ្នាំ ។



អ្នកស្រី Debbie Martin បានទទួលមូរណភាព នាពេលព្រឹកម្សិលមិញ នៅអាមេរិច បន្ទាប់ពីតស៊ូ
ប្រឆាំងជាមួយ ជំងឺមហារីកសុដន រ៉ាំរ៉ៃរបស់គាត់ អស់រយៈពេលជាច្រើនឆ្នាំ ។ Angelina ប្រាប់
ទៅគេហទំព័រ E! ថាម្តាយមីងរបស់នាង បានធ្លាក់ខ្លួនឈឺ ហើយប្រកាច់ រហូតដល់ពេលបញ្ជូន
ទៅមន្ទីរពេទ្យ គាត់ក៏បាត់បង់ស្មារតី ហើយក៏ស្លាប់ទៅ​  ព្រោះជំងឺមហារីករបស់គាត់ បានជ្រាប
ពេញរាងកាយរបស់គាត់ទៅហើយ ។

លោកពូរបស់នាងបាននិយាយថា ៖ និយាយពី Angelina នាងគឺជាក្មេងដ៏ល្អក្នុងគ្រួសារ បើទោះ
បីជានាងមិនបាននៅជិត Debbie ក្នុងពេលដែលនាងជិតស្លាប់ក៏ដោយ ។ លោកពូបន្តថា ៖ រឿង
ដែល Angelina សំរេចចិត្តវះកាត់ដើមទ្រូង នោះវាពិតជាត្រឹមត្រូវ ហើយយើងគោរពសិទ្ធនៃការ
ជ្រើសរើសរបស់នាង ។ 

គួរបញ្ជាក់ផងដែរថា ម្តាយរបស់ Angelina Jolie ក៏បានស្លាប់ដោយសារ ជំងឺមហារីកផងដែរ គឺ
ជំងឺមហារីកស្បូន ។ លទ្ធផលពីគ្រូពេទ្យចុងក្រោយ របស់ Angelina Jolie បានប្រាប់ថា នាងអាច
មានគ្រោះថ្នាក់ ដោយសារមហារីកសុដន ៨៧% និង ៥០% ទៅលើមហារីកស្បូន ដូចនេះហើយ
ទើបនាងសំរេចចិត្ត វះកាត់ដើមទ្រូង និង ស្បូនដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ។ ដោយសារតែ
រឿងនេះ ធ្វើអោយគេសន្មត់ថា គ្រួសាររបស់ Angelina Jolie មានជំងឺមហារីក តពូជ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood