CamNews

តារា 

Selena Gomez ស៊ិចស៊ីជាមួយឈុតរាត្រី សមោសរបែបចោមពុង

តារាបរទេស ៖  តើលោកអ្នកធ្លាប់បានស្គាល់​  តារាសម្តែង ក៏ដូចជាតារាចម្រៀងស្រីល្បីឈ្មោះ
នាង​ Selena Gomez ហើយមែនទេ? ជាការពិតណាស់ បណ្តាប្រិយមិត្តភាគច្រើនពិតជាធ្លាប់បាន
ស្គាល់នាង  ក៏ដោយសារតែតាមរយៈបទចម្រៀង  ដែលទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវ
វ័យ ដូចជាបទ Love You Like a Love Song ជាដើម។

ដោយឡែក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើតាមរបាយកណ៍បានបញ្ជាក់បន្ថែមអោយដឹងថា
នាង Selena Gomez ត្រូវបានរកអោយឃើញថា មានភាពទាក់ទាញក៏ដូចជាមានភាពស៊ិចស៊ីសា
ជាថ្មី ជាមួយនឹងឈុតសម្លៀកបំពាក់ បែបរាត្រីសមោសរ ពោលគឺ រ៉ូបចោមពុង សម្រុងវែង ។


         Selena Gomez (ស្តាំ), Vanessa Hudgens (កណ្តាល) នឹង Ashley Benson (ឆ្វេង)

គួរបញ្ជាក់ផងដែរថា   បណ្តារូបភាពទាំងអស់នេះ   ត្រូវបានអ្នកកាសែតតាមប្រមាញ់បាន  ខណៈ
ពេលដែល នាង Selena Gomez ក៏ដូចជា សិល្បៈការិនីផ្សេងៗទៀត បានទៅចូលរួមក្នុងពិធីបុណ្យ
មហោស្រពខ្សែភាពយន្តលើកទី ៦៩ (69th Venice Film Festival)​ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី
៥ កញ្ញា ឆ្នាំ ២០១២៕

ដោយ ៖ ពិសី
ប្រភព ៖ Europe


Tags: international news strange entertainment