CamNews

តារា 

Ronaldo និងមិត្តស្រី ដណ្តើមឈ្មោះជា គូរស្នេហ៍ដ៏ល្បីរបស់ David Beckham និង Victoria បានសំរេច

យើងធ្លាប់បាន ដឹងហើយថា David Beckham និងភរិយា Victoria ត្រូវបាន គេទទួលស្គាល់ថា គឺជា​គូរស្នេហ៍ ដែលល្បីល្បាញ ជាងគេ ជាយូរឆ្នាំមកហើយ ដែលទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិក ជន បោះឆ្នោតអោយ ជានិច្ច ។



តែប្រជាប្រិយភាព នេះត្រូវគូរស្នេហ៍ ផ្សេងទៀត ដណ្តើមយកបាន បាត់ទៅហើយ គឺ Ronaldo និង មិត្តស្រី តារាម៉ូដែល Irina Shayk ។ ក្នុងឆ្នាំ ២០១៣ Ronaldo ទទួលបានជោគជ័យ ជាខ្លាំងជាមួយ និងប្រជាប្រិយភាព​ របស់ខ្លួន ដែលដណ្តើមបាន ពានរង្វាន់បាល់មាស Ballon D'Or រួចពេលនេះ ទទួលបាន គេបោះឆ្នោតអោយ ជាគូរស្នេហ៍ ដែលល្បីល្បាញ ក្នុងពិភពបាល់ទាត់ ប្រចាំ ២០១៣ ទៀត ។

David and Victoria Beckham

Ronaldo និង Irina ទទួលបាន លទ្ធផលបោះឆ្នោត ១៨% ដែលធ្វើឡើងដោយ គេហទំព័រ free bet negotiator ។ ហើយខាងក្រោមនេះ គឺជាតារាង ពីលេខ ១ ដល់លេខ ១០ នៃគូរស្នេហ៍ ដែលផ្អែម ល្ហែម ល្បីល្បាញ ជាងគេប្រចាំ ឆ្នាំ ២០១៣ ។ 

1. Cristiano Ronaldo និង Irina Shayk – 18%

2. David Beckham និង Victoria Beckham- 14%

3. Lionel Messi និង Antonella Roccuzzo – 11%

4. Steven Gerrard និង Alex Gerrard – 9%

5. Gerard Pique និង Shakira – 8%

6. Frank Lampard និង Christine Bleakley – 7%

7. Iker Casillas និង Sara Carbonero - 6%

8. Wayne Bridge និង Frankie Sandford – 5%

9. Gareth Bale និង Emma Rhys-Jones – 4%

10. Peter Crouch និង Abbey Clancy – 3%

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: football star ronaldo model irina beckham victoria