CamNews

ប្លែកៗ 

គ្រាន់​តែ​រឿង​លួច​នំ​ញ៉ាំ ស្ត្រី​ម្នាក់​បាន​ប្តឹង​ប៉ូលិស ឲ្យ​ចាប់​កូន​ប្រុស​ខ្លួន​ឯង

វាគឺជារឿងមួយចម្លែកមែនទែន នៅពេលដែល ប៉ូលិសម្នាក់នៅ Charlotte, Mecklenburg បាន
និយាយថា ស្ត្រីម្នាក់ បានទូរស័ព្ទ ប្តឹងប៉ូលិស ឲ្យចាប់ខ្លួនកូនប្រុស វ័យជំទង់របស់ខ្លួន ដោយ
ចោទប្រកាន់ថា គេបានលួចនំ Pop tarts ដែលជា អាហារពេលព្រឹករបស់គាត់។

ក្រោយពីការប្តឹង ប៉ូលិសក៏បានទៅដល់ហើយ ចាប់ខ្លួនកូនប្រុសនោះ ជាប់ចោទពីបទ ល្មើស
មជ្ឈឹម។ទូរទស្សន៍បរទេស WCNC បានផ្សាយថា នៅពេលចុះទៅ សាកសួរព័ត៌មាន ប៉ុន្តែស្ត្រី
រូបនោះមិន បានប្រាប់ឈ្មោះទេ ហើយបានបដិសេធមិន ឆ្លើយអ្វីទាំងអស់ ព្រមទាំងប្រើពាក្យ
សម្តីមិនសមរម្យ និងបិទទ្វារខ្លាំងៗទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable,  strange,  ប្លែកៗ