CamNews

ភាពយន្ត 

Poster ថ្មីៗដ៏អស្ចារ្យរបស់ X-Man : Days Of Future Past ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង

រឿងល្បី X-Man : Days Of Future Past ដែលដឹកនាំដោយ លោក Bryan Singer ត្រូវបាន ទស្សនិកជន តាមដាន ដំណាក់កាល នៃរឿងនេះ ជានិច្ចហើយចង់ ទស្សនាឆាប់ៗនេះ ។ ដូច ដែលយើងបាន ដឹងហើយថា កាលពីថ្ងៃ ចេញវីដេអូ Trailer នោះ X-Man : Days Of Future Past ទទួលបាន ចូលទស្សនា រហូតដល់ទៅ ៤ លានដងក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះ ។



បើតាមប្រភព ព័ត៌មានបាន អោយដឹងថា Poster ថ្មីៗនេះ ចង់បង្ហាញអំពី សាច់រឿងថាតួ Professor Xavier និង Magneto បានរកឃើញ ចំណុចពិសេសមួយរបស់ X-Man ។ ដូចនេះខ្លួន ក៏បានប្រើ ប្រាស់ សមត្ថភាព ពិសេសរបស់ Kitty Pryde បញ្ចូនខួរក្បាល Wolverine អោយចូលទៅ អតីតកាល ពេលរូប X-Man ពីដំបូង ។ មានសាច់រឿង ជាច្រើន ដែលបានបង្កប់ ក្នុង Poster ថ្មីៗទាំង នេះតែ យើង សុំមិនលើក យកមកនិយាយទេ ព្រោះថាវាអាច ប៉ះពាល់ដល់ ទស្សនិកជន ក្នុងការតាម ដាន សាច់រឿង ។



X-Man : Days of Future Past  នឹងចូលស្វាគមន៍ ទស្សនិកជន នៅខែ ឧសភា ២០១៤ ខាងមុខនេះ ហើយ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ k14 


Tags: movie x-man poster days of future past marvel