CamNews

តារា 

តារាសម្តែងហុងកុង​ មួយគូរនេះ ចុងបញ្ចប់បានចែកផ្លូវគ្នា

ហុងកុង ៖  តារាសម្តែងស្រី   Myolie  Wu ដែលមានកេរ្តិ៍ឈ្មោះ  ក៏ដូចជាមានភាពល្បី
ល្បាញនៅក្នុង
ពិភពសិល្បៈក្នុងទីក្រុងហុងកុង បានបញ្ជាក់ ក្នុងអំឡុងកម្មវិធីសន្និសិទកា
សែតកាលពី
ថ្ងៃពុធ ក្នុងការដាក់បញ្ជាំងនូវរឿងថ្វីរបស់នាង  "Ghetto Justice II"  បាន
អោយដឹងថា នាងបានបែក
គ្នាជាមួយនឹងមិត្តប្រុសរបស់នាងហើយ ពោលគឺលោក Bo-
sco Wong ដែលគាត់ក៏ជាតារាសម្តែងប្រុសផងដែរ។

តារាសម្តែងស្រីរូបនេះ បានបង្ហាញអោយដឹងថា នាងមានអារម្មណ៍រាងរំជួលចិត្តបន្តិចស្របពេល
ដែលឆ្លើយសំនួររបស់ប្រព័ន្ធផ្សព្វផ្សាយនាឧកាសនោះ ហើយនាងក៏សូមធ្វើការបដិសេធ ដោយ
មិនបានបង្ហើបប្រាប់ ពីមូលហេតុ ដែលនាំអោយពួកគេឈានដល់ដំណាក់កាលចែកផ្លូវគ្នានេះ ។

Myolie Wu ក៏បាននិយាយបញ្ជាក់បន្ថែមនៅក្នុងសន្និសិទកាសែតនោះផងដែរថា​ ៖ អោយនាងសុំ
ទោស   តែ នាងពិតជាមិនចង់និយាយរឿងអាក្រក់ៗ   របស់អតីតដៃគូស្នេហារបស់នាងនោះទេ

ហើយ  ការសំរេចចិត្តនៅក្នុងការចែកផ្លូវគ្នានេះ  គឺធ្វើទៅបានដោយមានការយល់ព្រមភាគីទាំង
សងខាង ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុចម្បងនៃការចែកផ្លូវនេះ មិនមែនមកពី
មានការពាក់ព័ន្ធពីអ្នកទី 3 នោះទេ។

លើសពីនេះទៅទៀត បើយោងតាមភាគីបុរស គឺលោក Bosco Wong ក៏បានបញ្ជាក់បន្ថែមផងដែរ
ថា  អារម្មណ៍ដែលពួកគេមាននៅពេលនេះ  មិនដូចជា កាលដែលគេបានចាប់ផ្តើមវាដំបូងឡើយ
ហើយបើនិយាយពីសំនួរដែលបានចោទសួរថា តើទំនាក់ទំនងរបស់ពួកគេអាចនឹងដូចដើមវិញឬ
យ៉ាងណា? លោក Wong បាននិយាយថា ៖ វាសម្រេចទៅតាមព្រេងវាសនាទៅចុះ ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ channelnewsasia


Tags: international news strange entertainment