CamNews

តារា 

លេចចេញ "Version Copy" Hot ជាង Gan LuLu

ថ្មីៗនេះ ក្នុងការផ្សាយពាណិជ្ជកម្ម Auto Show 2012 ដែលប្រារព្ធឡើងនៅហុងកុង
និង
ម៉ាកាវ តាមព័ត៌មានជំហានដំបូង Gan LuLu នឹងមានមុខនៅក្នុង Show នេះ។

ការបង្ហាញមុខរបស់ Gan LuLun នឹងធ្វើឲ្យកម្មវិធីកាន់តែ Hot ឡើង ប៉ុន្តែពេលកម្មវិធីចាប់ផ្តើម
ទស្សនិកជនមានការងឿងឆ្ងល់ពេលមិនបានឃើញ Gan LuLu បង្ហាញខ្លួនបែរជាជំនួសដោយ
តារាបង្ហាញម៉ូតវ័យក្មេងផ្សេងទៅវិញ។
Hot Girl ដែលត្រូវបានគេហៅថា Gan LuLu 2

ការបង្ហាញខ្លួនរបស់តារាម៉ូតវ័យក្មេងម្នាក់នេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់
អ្នកនិយមលេងអ៊ីនធើណេត។ នាងបានបង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ដែលចំហល្វែងលើ
ស្ទើរតែទាំងអស់។ អ្នកកាសែតជាច្រើនដែលមានមុខនៅទីនោះ បានវាយតំលៃថាតារាម៉ូដែលម្នាក់
នេះមិនត្រឹមតែស៊ិចស៊ីទេ ថែមទាំងស្រស់ស្អាតជាង Gan LuLu ទៀតផង។ Website QQ ក៏បាន
និយាយដែរថា តារាម៉ូដែលដ៏ស្រស់ស្អាតនេះគឺជា " Gan LuLu 2 ដ៏អស្ចារ្យ "។
ឈុតសំលៀកបំពាក់បែបនេះ សំរាប់វប្បធម៌ប្រពៃណីបរទេស វាមិនមានបញ្ហាអ្វីឡើយ។ ប៉ុន្តែ
សំរាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ខ្មែរ វាជាសំលៀកបំពាក់ដែលមិនគប្បីនឹងស្លៀកឡើយ។ ដូច្នេះ
សូមមិត្តៗនារីកុំយកតម្រាប់តាម៕
ដោយ៖ និស្ស័យ
ប្រភព៖ k14

Tags: gan lulu entertainment star