នារីជនជាតិចិនម្នាក់ បានស្រាតខោអាវ និងដើរតាមដងផ្លូវនានា ក្នុងពេលធាតុអាកាសកំពុង
ត្រជាក់ដខ្លាំង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលមនុស្សនៅក្នុងតំបន់។ ហេតុការណ៍នេះ បានកើត
ឡើងកាលពីថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០១២ នៅក្នុងក្រុង Suzhou ខេត្រ Anhui ប្រទេសចិន។
អ្នកដំណើរមួយចំនួន បានចូលក្បែរនារីអាក្រាតកាយនេះ និងបានអង្វរឱ្យនាងស្លៀកពាក់ខោ
អាវ ប៉ុន្ដែនាងមិនស្ដាប់នោះទេ។ នៅក្នុងដៃរបស់នារីនោះ គេឃើញមានខោអាវក្រាសៗជាច្រើន
ប៉ុន្ដែនាងក៏មិនស្លៀកពាក់ គឺទុកឱ្យរាងកាយនៅ "កណ្ដាលវាល" ហើយនៅពេលមានខ្យល់បក់
ម្ដងៗ ធ្វើឱ្យនាងរងាស្ទើររឹងថ្គាម។