CamNews

ព័ត៌មានវីដេអូ 

វីដេអូហ្គេម៖ ទទួលបានស្មាតហ្វូនថ្លៃមួយភ្លាម បើសិនក្លាហាន លូកយកវាពី ធុងមួយមានសុទ្ធតែសត្វ គួរញញើត

ហ្គេមមួយ ត្រូវបានគេបង្កើតឡើង ដើម្បីសាកល្បងភាពក្លាហាន មិនខ្លាចញញើត នឹងពពួកសត្វ
ល្អិត និងសត្វល្មូន គួរឲ្យខ្លាច ញញើត នៃអ្នកដំណើរទូទៅ ដោយដាក់ជាថ្នូរ ផ្តល់ជូននូវ ស្មាតហ្វូន
ស៊េរីទំនើប មានតំលៃថ្លៃមួយគ្រឿង បើសិនជាពួកគេអាចយក ស្មាតហ្វូននោះចេញពីធុងកែវមួយ
បាន។

វីដេអូហ្គេមមួយ ដែលមានអ្នកចូលរួមលេងជាច្រើននាក់ទាំងមានអារម្មណ៍ព្រឺខ្លាច ញញើត រអើម
គឺជាហ្គេមដែលគេដាក់ទូរស័ព្ទស៊េរីទំនើបមួយគ្រឿង នៅក្នុងធុងកែវមួយ ដែលមានសុទ្ធដោយ
ពពួកសត្វល្អិត សត្វគួរឲ្យខ្លាច រអើម ជាច្រើន ដូចជា ពស់ កន្លាត កណ្តុរ ដង្កូវ... ដែលមើលទៅ
គួរឲ្យញញើត។ លក្ខខណ្ឌងាយៗសំរាប់អ្នកចូលរួមលេងគឺ គ្រាន់តែទ្រាំលូកដៃ យកទូរស័ព្ទនោះ
ចេញមកក្រៅបាន គឺអ្នកនោះ នឹងទទួលបានទូរស័ព្ទដ៏ទំនើបមួយនោះ ភ្លាម។

ទស្សនាវីដេអូហ្គេម ខាងក្រោមនេះ ជាមួយ "ខេមញូវ" ទាំងអស់គ្នា៖

បើសិនជាប្រិយមិត្តវិញ តើហ៊ានលូកដៃចូលធុងកែវនោះ យកស្មាតហ្វូន Xperia Z ចេញមកក្រៅទេ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- វីដេអូ៖ បុរសកសិករចិនម្នាក់ រាំបានយ៉ាងឡូយ ស្រដៀង Michael Jackson
- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ

- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung
- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ

- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen

- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន

បង្ហោះរួច បានហើយ (Edit Status)

ព័ត៌មានវីដេអូ បែបប្លែកៗ កំប្លែង គួរចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: get new smartphone high price game video news