CamNews

ភាពយន្ត 

ហ្គេម Sonic ដ៏ល្បី ត្រៀមថតជារឿង ខ្នាតធំបែបហូលីវូដ

អស់រយៈពេល ជាច្រើនឆ្នាំ ទៅហើយ ដែលហ្គេមបែប រត់ប្រណាំង ឆ្លងឩបសគ្គ មួយប្រភេទ ដែលមាន ឈ្មោះថា Sonic The Hedgehog ផលិតឡើងដោយ SEGA របស់ជប៉ុន នៅតែល្បី ហើយរកប្រាក់ឲ្យ ក្រុមហ៊ុននេះ បានរាប់ពាន់លាន ដុល្លារមកហើយ ។ ឥលួវនេះ បន្ទាប់ពីហ្គេមទៅ ទស្សនិកជន នឹងអាច ឃើញ Sonic នៅក្នុងផ្ទាំងសំពត់ស ខ្នាតធំម្តងហើយ ។



Sony បានប្រកាស កាលពីម្សិលមិញថា ខ្លួនបានទាក់ទង ទិញសិទ្ធិថតរឿង Sonic ពី SEGA រួចរាល់ ដែលឥលូវនេះ មានអ្នកដឹកនាំ និងនិពន្ធសាច់រឿង ជាបណ្តើរៗហើយ ។ Evan Susser និង Van Robichaux នឹងធ្វើជាអ្នក និពន្ធសាច់រឿង និងរៀបចំការសំដែង ចំណែក Neal Moritz នឹងធ្វើជាអ្នកដឹក នាំរឿងនិងផលិត ។ Sony ក៏បានចាប់ដៃគូ ជាមួយនិង ស្ទូឌីយ៉ូ Marza Animation Planet របស់ជប៉ុនផង ដែរដែលជា ក្រុមហ៊ុនផលិត គំនូរជីវចលដ៏ល្បី ដើម្បីផលិតរឿងនេះឡើង ។ ហេតុផលដែល Sony ចាប់ដៃគូជាមួយ Marza Animation ព្រោះថារឿងនេះ Sony នឹងថតជាលក្ខណៈ ពិតៗលាយឡំជាមួយ និងគំនូរជីវចល ។

Neal Moritz

ជាមួយនិង ការថតរឿងនេះ បែបពិតៗកាត់ គំនូរជីវចល បែបនេះ Sony សង្ឃឹមថា នឹងអាចនាំអារម្មណ៍ ទស្សនិកជន ប្លែកពីមុន ។ រឿងនេះមិន ទាន់ដឹងអំពី ថ្ងៃណាដែល នឹងដាក់បញ្ចាំងនៅឡើយទេ ៕


Tags: movie game sonic sony