CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បញ្ចេញ version update iOS 7.0.2 កែកំហុស Lock Screen

Apple ទើបតែបញ្ចេញនូវ Version Update iOS 7.0.2 កែសម្រួលរាល់កំហុសស្តីពីបញ្ហា Security
ដែលពាក់ព័ន្ធនឹងការ Lock Screen ដែលអ្នកប្រើប្រាស់បានឃើញកើតមាននៅលើ  iOS 7។

រយះពេលតែមួយសប្តាហ៍ បន្ទាប់ពីបានបញ្ចេញនូវ iOS 7 ជាផ្លូវការ Apple បានបញ្ចេញនូវ Version
Update បំពេញបន្ថែមថ្មីមួយទៀត ដល់ប្រព័ន្ធប្រតិបត្តិការ Mobile នេះ។ iOS 7.0.2 នឹងធ្វើការកែ
សម្រួលកំហុសលើបញ្ហា Lock Screen។ កំហុសបញ្ហា Security នេះ បានសង្កេតឃើញមានឡើង
តែប៉ុន្មានម៉ោង បន្ទាប់ពី iOS 7 បង្ហាញខ្លួនជាផ្លូវការ ប៉ុណ្ណោះ។ នេះគឺជាកំហុសធ្ងន់ធ្ងរមួយ (គ្រោះ
ថ្នាក់) ព្រោះថាតាមរយះកំហុសនេះ វានឹងអនុញ្ញាតអ្នកណាក៏ដោយ ប្រើទូរស័ព្ទរបស់អ្នក អាចចូល
ឆែកឆេរ រាល់ Applications និងឯកសារផ្សេងៗ នៅក្នុងទូរស័ព្ទ របស់អ្នកបាន។

បច្ចុប្បន្ន ការអាប់ឌេតឡើង iOS 7.0.2 គឺអាចធ្វើឡើងតាមរយះ OTA ពោលគឺ គ្រាន់តែភ្ជាប់អ៊ីនធឺ-
ណេត តាមរយះ Wifi នៅលើឧបករណ៍របស់អ្នក ហើយបន្ទាប់មកសូមចុច Settings/General/
Software Update ជាការស្រេច។

ក្រៅតែពីការអាប់ឌេតតាមរយះ OTA អ្នកប្រើប្រាស់ក៏អាចធ្វើការអាប់ឌេត ឬ Restore តាមរយះ
iTunes។ iOS 7 Support តែជាមួយ iPhone 4, iPod touch ជំនាន់ទី៥ និង iPad 2 ឡើងទៅ តែ
ប៉ុណ្ណោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)

- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រី

ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍

- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ

- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ

- មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌មាស Gold Edition ដែរ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Apple update iOS 7.0.2 fix lock screen hightech