ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា បន្ទាប់ពី Apple បានបង្ហាញខ្លួនជាផ្លូវការនូវគំរូស្មាតហ្វូនថ្មីពីរ
ម៉ូដែលគឺ iPhone 5S និង 5S បណ្តាគូប្រជែងមកពីក្រុមហ៊ុនផ្សេងៗ ទទួលអារម្មណ៍ថា ពិតជាមាន
ការពិបាក ក្នុងប្រកួតប្រជែងស្មាតហ្វូន នៅលើទីផ្សារ។
តាមប្រភពពី Gazelle អត្រាលក់ចេញវិញ ទូរស័ព្ទចាស់ៗ ក្នុងឱកាសចេញលក់ iPhone ថ្មីនៅឆ្នាំនេះ
មានចំនួនកើនឡើង ៤ដង បើប្រៀបនឹងពេលដែលបញ្ចេញលក់ iPhone 5 កាលពីឆ្នាំមុន។
ព័ត៌មានខាងលើ គួបផ្សំជាមួយរឿងដែល Apple បានប្រកាសថា ពួកគេបានលក់ដាច់ iPhone ថ្មី
បានចំនួន ៩លានគ្រឿង ក្នុងរយះពេលតែ ៣ថ្ងៃ បានបង្ហាញឲ្យឃើញថា iPhone 5S និង iPhone
5C កំពុងតែដណ្តើមបានជោគជ័យ ហួសពីការប៉ាន់ស្មាន របស់ក្រុមអ្នកវិភាគទីផ្សារ។
ជាក់ស្តែង ផ្ទុយពីភាពជោគជ័យរបស់ Apple គឺវាប្រាកដណាស់ វានឹងជាផលវិបាករបស់ គូប្រជែង
Samsung ហើយក្រុមហ៊ុនផលិតកូរ៉េខាងត្បូងមួយនេះ នឹងមានរឿងជាច្រើនដើម្បីធ្វើ បើសិនជាមិន
ចង់ឲ្យផលិតផលរបស់ពួកគេ ត្រូវបានលក់ចេញមកវិញ មានចំនួនច្រើន រាល់ពេលដែល Apple
បញ្ចេញលក់ ផលិតផលថ្មី ដូច្នេះទៀតនោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ
- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen
- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)
- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រី
ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍
- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing