CamNews

ថេបប្ល៊ែត 

មិនសុខចិត្តចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ

កាសែត United Daily News ទើបតែបង្ហើបឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងតែធ្វើការសហការ
ជាមួយដៃគូសហការផលិតយូរឆ្នាំរបស់ខ្លួនគឺ Quanta Computer ដើម្បីរចនាម៉ូតគំរូ Tablet iPad
ថ្មី មានទំហំធំដល់ទៅ 12 inch។

Quanta ប្រហែលជាជម្រើសរាងប្លែកបន្តិច ដោយសារតែនេះគឺជាក្រុមហ៊ុនដែលមានជំនាញខាង
ដំឡើង laptop និង ultrabook ដល់បណ្តា Brand ធំៗ គឺមិនមែន Tablet។

ជាមួយ iPad 12 inch, Apple នឹងអាចចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារ ដែលកំពុងដណ្តើមគ្នា
រវាង បណ្តា Laptop (អាចប្រែរូបរាងបាន) និង បណ្តា Tablet កូនកាត់ដែលអាច បង្វិល ដោះចេញ
បាន...។ ក្នុងការប្រកួតប្រជែងជាមួយបណ្តាឧបករណ៍ខាងលើ, iPad 9.7 inch សព្វថ្ងៃនេះ ហាក់
ដូចជាមិនមានកំលាំងគ្រប់គ្រាន់ទាំង ភាពខ្លាំងនៃ CPU, ទំហំអេក្រង់, កំរិតពន្លឺ... ក្នុងការប្រកួត
ប្រជែងឡើយ ប៉ុន្តែជាមួយ iPad 12 inch បញ្ហាទាំងអស់នេះ ពិតជាអាចដោះស្រាយបានទាំងអស់។

(រូបភាពតំណាង)

Tablet Galaxy Note 12 inch របស់ Samsung អាចនឹងធ្វើការបង្ហាញខ្លួន នៅត្រីមាសទី IV/2013
ខាងមុខនេះ ដូច្នេះ Apple ក៏អាចធ្វើការបង្ហាញខ្លួន iPad 12 inch នៅក្នុងខែកុម្ភះ ឬខែមីនា ឆ្នាំ២០១៤
ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ
- មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌មាស Gold Edition ដែរ
- ស្មាតហ្វូនមានអេក្រង់កោង ដំបូងគេរបស់ Samsung នឹងបង្ហាញខ្លួននៅខែ តុលា ខាងមុខនេះ

- Nokia នឹងបង្ហាញឧបករណ៍ថ្មីចំនួន ៦ ទៀត នៅថ្ងៃទី ២២ ខែតុលា ដើម្បីជាការជំរាបលា
- កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់ មនុស្សស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៣២៨នាក់

- Samsung អភិវឌ្ឍស៊េរីស្មាតហ្វូន Galaxy F ជាមួយសំបកលោហធាតុ រចនាម៉ូតរូបរាងថ្មី

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: Apple Samsung Tablet iPad 12 inch hightech