CamNews

រថយន្ត 

Rolls-Royce Phantom ពណ៌លឿង កំណែថ្មីកម្រមាន

នឹងមានត្រឹមតែ Rolls-Royce Phantom Drophead Coupe Bijan Edition ១២គ្រឿងត្រូវបាន
ផលិត ដើម្បីជាការរំលឹកដល់អ្នករចនាដែលបានទទួលមោទនភាពឈ្មោះ Bijan Pakzad។

Bijan Pakzad អ្នករចនាម៉ូដជនជាតិអាមេរិកដើមកំណើតអ៊ីរ៉ង់ ដែលល្បីឈ្មោះ ក្នុងការ
រចនា ម៉ូដឲ្យប្រមុខរដ្ឋ ក៏ដូចជាសេដ្ឋីអារ៉ាប់ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ល្បី
ជាអ្នក​ស្រឡាញ់​រថយន្តទំនើបយ៉ាងខ្លាំងផងដែរ។

ក្នុងចំណោមរថយន្តរបស់ Bijan រួមមានរថយន្ត Bentley Azure មួយគូ ដែលក្នុងនោះមាន
មួយគ្រឿងដែលផ្នែកខាងក្រៅពណ៌លឿងតែខាងក្នុងព័ណ៌ខ្មៅ ហើយមួយគ្រឿងទៀតគឺ
ផ្ទុយទៅវីញ (សំបកព័ណ៌ខ្មៅ ខាងក្នុងព័ណ៌លឿង), រថយន្ត Mercedes-Benz SLR McLaren
មួយគ្រឿង, Ferrari 430 Spider ពណ៌លឿងមួយគ្រឿង, Rolls-Royce Phantom Drophead
Coupe ពណ៌លឿងមួយគ្រឿង ជាពិសេសគឺរថយន្ត Bugatti Veyron ពណ៌លឿងមួយគ្រឿង ដែលតែងតែឃើញចតនៅខាងក្រៅហាងរបស់លោកនៅ Rodeo Drive (Beverly Hills,
California)។

ដោយសារមានការស្រឡាញ់ចំពោះរថយន្តដូច្នេះ ហេតុនេះ Bijan បានសហការជា​មួយ
នឹងក្រុមហ៊ុន Rolls-Royce ដើម្បីផលិតនូវម៉ូដែល Rolls-Royce Phantom Drophead Coupe
Bijan Edition (ព័ណ៌លឿងដែរ)។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ អ្នករចនារូបនេះ បាន
​ទទួលមោរណភាពទៅ មុនពេលរថយន្ត​ដំបូងបានបង្ហាញមុខ កាលពីខែតុលាកន្លងមក។ ប្រភពពត៌មានបានអោយដឹងថា គេនឹងផលិតត្រឹមតែ ១២គ្រឿង ប៉ុណ្ណោះដើម្បីរំលឹកដល់
អ្នករចនាដ៏ពូកែរូបនេះ។

ថ្មីៗនេះ គេបានឃើញរថយន្ត Drophead Coupe Bijan Edition ដំបូងបង្អស់ដែលត្រូវបានដឹក
ដល់ Garage របស់សេដ្ឋីលាក់ឈ្មោះម្នាក់។ តាមព័ត៌មានពីក្រុមហ៊ុនផលិត អតិថិជននេះ​ត្រូវ
ចំណាយ​ប្រហែលជា ៨៥៩,០០០ដល់១,៦លានដុល្លា ដើម្បីទិញបាន​ម៉ូដែលរថយន្ត​ទំនើប​
ដ៏ពិសេសនេះ។


ប្រភព៖ autovn
ដោយៈ មិនា