ប៉ូឡូញ: យោងតាមប្រភព ព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសជនជាតិ
ប៉ូឡូញម្នាក់ ដោយហេតុថា ចង់ទាក់ទាញមិត្តស្រី របស់ខ្លួនឲ្យត្រឡប់ មកវិញបន្ទាប់ពី គេចង់បែក
ចិត្តនោះ ក៏សម្រេចចិត្តចូលក្នុងហាង ផ្កាមួយកន្លែងដើម្បីយក ផ្កាជូនមិត្តស្រី ប៉ុន្តែដោយសាររូប
ថត គ្មានប្រាក់ទិញវា។ គាត់ក៏បានលួចយកផ្កា កូលាបមួយបាច់ ពីហាងនោះ។
បុរសនេះមិនបានដឹងថា ក្នុងហាង មានបង្កប់ កាមេរ៉ាសុវត្ថិភាពឡើយ រូបភាពដែលគាត់បានធ្វើ
សកម្មភាពលួចត្រូវបាន មើលដោយមនុស្ស រាប់លាននាក់ដោយគេ បានយករូបភាពក្នុងកាមេរ៉ា
នោះ មកបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ បណ្តាលឲ្យអ្នកមើល ជាច្រើននិយាយថាគេស្គាល់ អត្ត
សញ្ញាណ បុរសម្នាក់នេះ។ ក្រោយមក ប៉ូលីសចាប់បាន លោក Czapka ដែលជាអ្នកលួចផ្កា ក្នុង
ហាងនោះ។
គាត់សារភាពថា ដោយសារចង់ហៅមិត្តស្រីឲ្យ ត្រលប់មកវិញ ក្រោយពីបែកគ្នា គាត់ចង់បានផ្កា
មួយ បាច់ដើម្បី ឲ្យនាង ប៉ុន្តែគ្មានលុយ ក៏សម្រេចចិត្តធ្វើដូច្នេះទៅ ហើយគាត់មិន ដឹងថាមាន
មនុស្សមើលឃើញ សកម្មភាពគាត់តាមទូរទស្សន៍ទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល