នារីស៊ិចស៊ី ដែលមានអាយុ ១៧ឆ្នាំ មកពីរុស្ស៊ី មានមុខមាត់ដ៏ស្រស់ស្អាត ថ្វីបើនាងមិនទាន់ពេញ
ក្រមុំ ប៉ុន្ដែសាច់ដុំកង់ៗរបស់នាង ធ្វើឱ្យបុរសទាំងឡាយ ត្រូវច្រណែន។
កុមារីស្រស់សោភានេះ មានឈ្មោះថា Julia Vins អាយុ ១៧ឆ្នាំ មានស្រុកកំណើតនៅរុស្ស៊ី នាងគឺ
ជាមនុស្សដែលចូលចិត្តហាត់ប្រាណដោយលើកដុំដែក។
បើទោះជា មានមុខមាត់ស្រស់ក្មេង និងមានមន្ដស្នេហ៍ទាក់ទាញជាខ្លាំង មិនខុសអ្វីទៅនឹងនារី
វ័យក្មេងដទៃ ប៉ុន្ដែ នាង Julia Vins បែរជាមានរាងកាយពេញដោយសាច់ដុំដៃ ជើង ស្មា ខ្នង និង
ត្រគាក ជាដើម យ៉ាងរឹងមាំ ចំណែកក្បាលពោះរបស់នាង ក៏មានសាច់ដុំកង់ៗផងដែរ។ រូបរាងដ៏
ខ្លាំងក្លាបែបនេះ ធ្វើឱ្យយុវជននានាប្រាថ្នាចង់ដូច។
នៅពេលគេមើលពីខាងក្រោយ គេនឹងជឿថា នាង Julia Vins គឺជាកំពូលបុរសនៃកីឡាកាយ
សម្ព័ន្ធ មិនមែនជានារីវ័យ ១៧ឆ្នាំនោះទេ។ ដោយសារតែ Julia Vins មានមុខមាត់ស្រស់ស្អាត
ដូចកូនតុក្កតា និងមានសាច់ដុំរឹងមាំបែបនេះ ទើបនាងក៏ត្រូវគេហៅថា “តុក្កតាសាច់ដុំ” ។
បណ្ដារូបថតរបស់ Julia Vins បន្ទាប់ពីបានបង្ហោះនៅលើទំព័ររបស់ខ្លួន ភ្លាមនោះ អ្នកលេងអ៊ីន
ធើរណិតជាច្រើន មានការភ្ញាក់ផ្អើល។ មនុស្សជាច្រើនសង្ស័យថា នាង Julia Vins កំពុងតែលេង
សើចជាមួយអ្នករាល់គ្នា ដោយសារតែរូបថតទាំងនេះ ដូចទៅនឹង “ផលិតផល” របស់ photoshop ដោយសារតែមុខមាត់របស់នាងស្រស់ស្អាត នៅក្មេង ព្រមទាំងមានផាត់ម្សៅក្រែម ពាក់ក្រវិល
និងស្លៀកសំពត់ខ្លី មិនខុសអ្វីនឹងនារីដទៃ គ្រាន់តែថាចាប់ពីត្រឹមគល់.ក មកក្រោម គឺមានរូបរាងជានារីអ្នកហាត់កីឡាកាយសម្ព័ន្ធពិតប្រាកដ។
ដោយ ៖ តារា
ប្រភព ៖ hinews/english.cri