អង់គ្លេស៖ ស្រ្តីម្នាក់ឈ្មោះ Rebecca Dobson រស់នៅឯ Swinton បានធ្វើការវះកាត់សម្រក
ទម្ងន់អស់ពាក់កណ្តាល ព្រោះចង់ថតរូបរៀបអាពាហហ៏ជាមួយស្វាមីរបស់ខ្លួនឲ្យបានស្អាត
ជាងកាលរៀបការដំបូង។
Rebecca វ័យ៣១ ឆ្នាំម្នាក់នេះបានរៀបរាប់ថា នាងមានទម្ងន់ដល់ទៅ ១៣៥kg កាលពីរៀប
អាពាហ៍ដំបូងជាមួយស្វាមីរបស់នាងឈ្មោះ Andrew ដែលកាលនោះ នាងគឺជាមនុស្សដែល
ល្មោភញ៉ាំណាស់។
ក្រោយមក នាងបានធ្វើការសម្រេចចិត្តទៅជួបគ្រូពេទ្យដើម្បីធ្វើការវះកាត់សម្រកទម្ងន់ ព្រោះ
ចង់ថតរូបអាពាហ៍ពិពាហ៏ជាមួយស្វាមីរបស់ខ្លួនម្តងទៀត។ ទោះបីគ្រូពេទ្យប្រាប់នាងថាការវះ
កាត់មានគ្រោះថ្នាក់ នាងនៅតែចង់ធ្វើវាដដែល៕
ដោយ៖ មិនា
ប្រភព៖ mirror