CamNews

ប្លែកៗ 

ក្លាយជាអ្នកមានទេពកោសល្យខាងគណិតវិទ្យា ក្រោយពេលពួកចោរវាយប្រហារ

មនុស្សម្នាក់ដែលបោះបង់ការសិក្សា បានក្លាយជាអ្នកមានទេពកោសល្យក្រោយពីមានការ
វាយ
ប្រហារមួយដង។ បុរសម្នាក់នេះគឺលោកJason Padgett អាយុ៤១ឆ្នាំជាបុគ្គលិកហាង
លក់
គ្រឿងសង្ហារឹមនៅTacoma, រដ្ឋWashington អាមេរិច។

ក្រោយពីការវាយប្រហារត្រូវក្បាលមួយដងមក Jasonបានក្លាយជាអ្នកមានទេពកោសល្យខាង
គណិតវិទ្យា។ គ្រប់រូបភាពណាគាត់បានឃើញ គាត់អាចគូដោយដៃចេញជាទំរង់មានភាព
ស្មុគស្មាញ។
Jason បានឲដឹងថាកាលពី១០ឆ្នាំមុន នៅពេលមកពីច្រៀងkaraokeត្រលប់មកផ្ទះវិញ គាត់ត្រូវ
បានពួកចោរវាយប្រហារ។ ពួកវាបានវាយទៅលើក្បាលរបស់គាត់ជាច្រើនដង ធ្វើឲគាត់ប៊ិះតែនឹង
ស្លាប់។ គាត់បាននិយាយថា" អ្វីដែលខ្ញុំចាំបានគឺមានពន្លឺភ្លើងflashបញ្ចាំងឡើង ក្រោយមកខ្ញុំក៏ដួល
ទៅលើដី។ ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយ "។​ នៅពេលនោះ
Jason គ្រាន់ជាមនុស្សសាមញ្ញម្នាក់
គាត់ស្អប់គណិតវិទ្យាណាស់ ចូលចិត្តតែពិធីជប់លៀងតែប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យបានឲដឹងថា ការ
វាយប្រហារទៅលើក្បាល
Jason បានបង្កមានការប្រែប្រួលយ៉ាងខ្លាំងក្នុងខួរក្បាលរបស់គាត់ហើយ
បានធ្វើឲគាត់ក្លាយជាអ្នកមានទេពកោសល្យខាងគណិតវិទ្យា។


Jason Padgett អ្នកមានទេពកោសល្យខាងគណិតវិទ្យា

ប៉ុន្មានថ្ងៃក្រោយកាយវយាប្រហារ Jasonបានចាប់ផ្តើមមើលឃើញគ្រប់វត្ថុទាំងអស់ដោយកែវភ្នែក
ខុសធម្មតា។ គាត់អាចបាននូវក្រាហ្វិក សមីការស្មុគស្មាញនិងរកឃើញនូវរូបមន្តគណិតវិទ្យាបង្កើត
បានជាសណ្ឋាននៃវត្ថុនោះ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់
Jason Padgett បានធ្វើឲគាត់មាន
ការខ្វាយខ្វល់ចិត្ត។ គាត់បានធ្វើដំណើរទៅFinland ដើម្បីពិនិត្យព្យាបាលជាមួយអ្នកចិត្តវិទ្យា Berit
Brogaard
Berit បានឲដឹងថា Jason Padgett ផ្ទុក “មេរោគ Savant”។ នេះជាមេរោគដែលធ្វើ
ឲស្នូរនៃខួរក្បាលរងរបួស ក្រោយមកប្រព័ន្ធប្រសៃប្រសាទបានប្រើប្រាស់ស្នូរខួរក្បាលនេះដែលអ្នក
ផ្សេងទៀតមិនដែលបានប្រើដល់វា៕
ដោយ៖ nano
ប្រភព៖ k14


Tags: Mathematical genius unbelievable strange