អ៊ីតាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១២ វិច្ឆិកាម្សិលមិញថា
មានប្រជាពលរដ្ឋម្នាក់ បានទិញបន្លែសាលាដ៏ពីផ្សារទំនើប តែពេលមកដល់ផ្ទះ បែជាមាន
សត្វត្រកួត នៅក្នុងកញ្ចាប់បន្លែនោះទៅវិញ។
លោកស្រី Ian Lock មានវ័យ ៥៤ឆ្នាំ ជាគ្រូបង្រៀនម្នាក់ បាននិយាយថា កាលពីថ្ងៃច័ន្ទ ស
ប្ដាហ៍កន្លងទៅនេះ គាត់បានទិញបន្លែសាលាដ៍ពីផ្សារទំនើប Morrisons ក្រុង Killamarsh
ត្រឹមតម្លៃ ១ អឺរ៉ូប៉ុណ្ណោះ ស្រាប់តែម្សិលមិញទើបប្ដីរបស់គាត់ ហែកបន្លែនោះមើល គាត់ក៏
ឃើញមានសត្វត្រកួតមួយក្បាល ដែលមានប្រវែងដល់ទៅ ៦ inch។ គាត់មានការងឿង
ឆ្ងល់យ៉ាងខ្លាំង តែគាត់នៅតែមិនយល់ ហេតុអ្វីបានជាមានសត្វនោះ នៅក្នុងកញ្ចប់បន្លែ
ទៅវិញ?
កញ្ចប់បន្លែដែលមានផ្ទុកសត្វត្រកួត
អ្នកខ្លះ គេសន្និដ្ឋានថា វាអាចកើតឡើងដែរ ខណៈដែលមានជនខិលខូច រកស៊ីខុសច្បាប់
ជាមួយនឹងការជួញដូរសត្វព្រៃ ដូចជាការដាក់កូនសត្វក្រពើតូចៗ ទៅក្នុងផ្លែត្រឡាចអញ្ចឹង
ហើយដឹងជញ្ចួនពីប្រទេសមួយ ទៅប្រទេសមួយទៀតបាន៕
ដោយ៖ មឿន
ប្រភព៖ dailymail