CamNews

ភាពយន្ត 

The Twilight Saga: Breaking Dawn បំបែកឯតទគ្គកម្ម

ខ្សែភាពយន្តទីបួន ក្នុងស៊េរីរឿង Twilight "The Twilight Saga: Breaking Dawn: Part 1"
បានបើកឆាកក្នុងសប្ដាហ៍ដំបូងរបស់ខ្លួន​ជាមួយនឹងទឹកប្រាក់ពីការ លក់សំបុត្រ​នៅទូទាំង​
ពិភពលោកបានដល់ទៅជាង ២៨៣,៥លានដុល្លារ ហើយបានច្រើនជាងគេក្នុងស៊េរីរឿង
នេះផងដែរ លើស New Moon ដែលរកបាន ១៤២,៨លានដុល្លារកាលពីឆ្នាំ២០០៩។

"The Twilight Saga: Breaking Dawn: Part 1" បានទទួលចំណូល ១៣៩,៥លានដុល្លា​
នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ចំណូលនេះ គឺជាចំណូលដ៏ច្រើនបំផុតលំដាប់
ទី៥ ក្នុងចំណោមខ្សែភាពយន្តតាំង​ពីដើម​រៀងមកនៅប្រទេសអាមេរិក ក្រោយ Harry Potter
and the Deathly Hallows (ភាគ២), The Dark Knight, Spider Man 3 និង The Twilight Saga:
New moon។
គួរបញ្ជាក់ផងដែរថា តម្លៃនៃការផលិតរឿងនេះ គឺចំនួន ១០០លានដុល្លារ តែប៉ុណ្ណោះ។


http://www.youtube.com/watch?v=VRmug8yZI4o&feature=player_embedded

ប្រភព៖​ AP
ដោយ៖ ណាវី

Tags: movietwilighttwilight sagabreaking dawnnew moonbreak record