CamNews

ភាពយន្ត 

ខ្សែភាពយន្តប្រចាំសប្ដាហ៍៖ Life Of Pi

ខ្សែភាពយន្ត3D Life of Pi របស់សាជីវកម្មភាពយន្ត 20th century Fox បានទទួលចំណាប់​អារម្មណ៍
យ៉ាងខ្លាំងពីអ្នកទស្សនានៅអាស៊ី ហើយត្រូវបាន Box Office កត់សំគាល់ថាបាន​ទទួល​ទឹកប្រាក់
ដល់ទៅ៨០លានដុល្លា ហើយវាល្បីបំផុត​នៅក្នុង​ប្រទេស​ចិន​ តៃវ៉ាន់ ឥណ្ឌា និង​ ហុងកុង។

ខ្សែភាពយន្តនេះត្រូវបាន​ដឹកនាំសម្តែង​ដោយលោក Ang Lee ដែល​កើត​នៅ​តៃវ៉ាន់។ អស់រយៈពេល
​ជិត ៣ សប្ដាហ៍ហើយ​ដែលខ្សែភាពយន្ត Life of Pi ​ត្រូវបាន​បញ្ចាំងនៅក្នុងអាមេរិចខាងជើង និងនៅ
បណ្តា​ទីផ្សារអន្តរជាតិ។ ​នៅក្នុងអាមេរិចខាងជើង  ​ខ្សែ​ភាពយន្តនេះរកចំនូល​បានដល់ទៅ​ ៥២ លាន​
ដុល្លា ក្នុងឱកាសដែលវាទទួល​បានចំនូលដល់ទៅ ១៣២.៧ លានដុល្លានៅលើ​ពិភពលោក​។ នៅ
ប្រទេសចិនទឹកប្រាក់ដែលទបានទួល​ពីការលក់សំបុត្របានកើនដល់ទៅ ៥៣ លានដុល្លា។

Life of Pi ត្រូវបានដឹកនាំសម្តែង​ដោយយកតាមលំនាំប្រលោមលោក​ដែលលក់ដាច់បំផុតក្នុងឆ្នាំ
២០០១គឺ រឿង Yann Martel ដែល​រឿងនេះរៀបរាប់ពី ក្មេងប្រុស​ឥណ្ឌា​ម្នាក់ ដែលរសាត់អណ្តែត
នៅលើសមុទ្រ ជាមួយនឹងខ្លាមួយក្បាលដែលនៅក្នុង​ សួន​សត្វ​​តំបន់ Bengal ឈ្មោះថា Richard
Parker។ ភាពល្បីល្បាញ​របស់​ខ្សែភាពយន្ត​នេះ ត្រូបានគេរំពឹងថា នឹងអាចយកឈ្នះលើខ្សែភាព
យន្ត Fifty Shades of the Grey ដែល  The New York Time កំនត់ថាជាខ្សែភាពយន្តដែលលក់
ដាច់​បំផុត​នៅ​ក្នុងសប្តាហ៍នេះ។

ផលិតករ និងអ្នកដឹកនាំរឿងលោក Ang Lee និងតួសម្ដែង Suraj Sharma

នៅក្នុងខ្សែភាពយន្តនេះ លោក Suraj Sharma ដែលជាជនជាតិឥណ្ឌា​បានសំដែងជា​តួអង្គ Pi។
​នៅក្នុងប្រទេសឥណ្ឌាLife of Pi ទទួលបានទឹកប្រាក់ចំនួន ៧.៣លាន ។ នៅតៃវ៉ាន់ Life of Pi ទទួល
បានទឹកប្រាក់លើសពី៦លានដុល្លា និង នៅហុងកុង ទទួល​បាន​ប្រាក់ចំនួន ៤ លានដុល្លា។ សំនួរ
ដែលធំជាងគេគឺ តើខ្សែភាពយន្តនឹងទទួលបានអី្វខ្លះ ក្នុង​ឱកាសដែលវាត្រូវបានដាក់ចូលទៅក្នុងទី
ផ្សារអន្តរជាតិ។

ខ្សែភាពយន្តនេះ​បាន​ចំនាយ​អស់១២លានដុល្លា ដើម្បីស្វែងរកប្រាក់​ចំណេញរាប់លាន​នៅក្នុងទី
ផ្សារ។ ប្រសិនបើ FOX ប្រមូលយកប្រាក់ដែលខាតបង់នៅក្នុងការផលិត Life of Pi ពិភពលោក​ត្រូវ
តែធ្វើជំនួញ​ដ៏​ធំមួយ។ ស្ទូឌីយោFox សង្ឃឹមថាពានរង្វាន់ដែលខ្សែភាពបយន្តនេះបានទទួល នឹង
អាច​ទាក់ទាញ​អ្នកទស្សនាកាន់តែច្រើន​ឡើងថែមទៀត ដើម្បីបន្តរអាយុកាលនៃការដា​ក់​បញ្ចាំង​
ខ្សែភាពយន្តនេះនៅក្នុងរោងភាពយន្តអោយកាន់តែយូរជាងនេះ។ Life of Pi នៅតែ​មាន​ការចាប់
អារម្មណ៍ពីទីផ្សារបរទេសមួយចំនួនទៀត។ វាត្រូវបានយកទៅដាក់​បញ្ចាំង​នៅ​ប្រទេសអេស្បាញ
កាលពីសប្តាហ៍មុន ហើយវាបាន​ទទួលចំនាត់ថ្នាក់លេខ១​ដោយ​ទទួល​បានទឹកប្រាក់ ២.៤ លាន
ដុល្លា។

Life Of Pi ក៏បានចូលរួមក្នុងការដាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហើយក៏បាន
ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហើយនៅពេលបច្ចុប្បន្ននេះខ្សែភាពយន្ត
រឿង Life Of Pi កំពុងចាក់បញ្ចាំងនៅរោងភាពយន្ត លេជេន និងផ្លាទីណៀមស៊ីណេផ្លេចនៅក្នុង
ប្រទេសកម្ពុជា។ មានពេលទំនេរចុងសប្ដាហ៍គួរណានាំក្រុមគ្រួសារលំហែរកាយដោយទៅមើល
ខ្សែភាពយន្តទាំងអស់គ្នា៕

អត្ថបទដើមដោយ៖ Pamela McClintock
ប្រែសម្រួល៖ ម៉ូកា 


Tags: movie 2012 ang lee