CamNews

តារា 

ព្រះកាយច័ន្ទ ឪពុកមិនទាន់ ហ៊ាន បណ្តេាយចេញច្រៀង ក្រៅប្រទេស

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់ខ្ចីកំពុងលេចធ្លោ កញ្ញា ព្រះកាយច័ន្ទ បច្ចុប្បន្ន​ត្រូវបានគេដឹងថា នាងជាតារាស្រី របស់ខ្មែរ ដែលមានឱកាស ចេញមុខសម្តែង គ្រង តំណែងតួឯក បានច្រើន។ មិនតែប៉ុណ្ណោះ ព្រះកាយច័ន្ទ ក៏ជាតារាដែល កំពុងឆក់បាន ប្រជា ប្រិយភាព និង ទីផ្សារសិល្បៈខ្ពស់ មិនចាញ់តារាសម្ដែង ស្រករនឹងនាងឡើយ។

ខណៈទីផ្សារសម្តែង និងចម្រៀងក្នុងស្រុក កំពុងតែមានស្ទុះហក់ឡើងទៅមុខជាលំដាប់ តារា សម្ដែងស័ក្តិសម នឹងតួកាច ឆ្នាស់ឆ្នើម ព្រះកាយច័ន្ទ ក៏ត្រូវបានសមាគមន៍ ខ្មែរក្រៅប្រទេស បានទាក់ទងឲ្យចេញទៅសម្តែង និងច្រៀង ប៉ុន្តែឱកាសនេះ ត្រូវបាននាងបដិសេធន៍ ព្រោះឪពុក មិនអនុញ្ញាត ឲ្យចេញទៅ ដោយហេតុថា នៅវ័យក្មេងពេក មិន ទាន់ហ៊ានបណ្តោយ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ លោក ច័ន្ទតារា ឪពុក កញ្ញា ព្រះកាយច័ន្ទបាននិយាយថា រាល់ថ្ងៃអាជីពសម្តែង របស់ ព្រះកាយច័ន្ទ ក្នុងស្រុក គឺនាងរវល់ ច្រើនគួរសម ទាំងការសម្តែងរឿង និង ធ្វើជាពិធីការិនី។ ចំណែកស្ពន់ស័រ (អ្នកធានា) ចេញក្រៅ ប្រទេស ក៏មានច្រើនដែរ តែពុំទាន់ហ៊ានទទួយកទេ។

ឪពុករបស់ កញ្ញា កញ្ញា ព្រះកាយច័ន្ទ លោក ច័ន្ទតារា បាននិយាយបន្តថា "សព្វថ្ងៃនេះ មាន ច្រើនណា ស់សម្រាប់អ្នក ទាក់ ទងអាច័ន្ទ ចេញទៅចម្រៀង ក្រៅប្រទេសមានដូចជា សហ រដ្ឋអាមេរិក អូស្រ្តាលី ប៉ុន្តែខ្ញុំ មិនទាន់ហ៊ាន ទទួយកដើម្បី ឱ្យកូន ចេញទៅទេ ព្រោះកូនច័ន្ទ គាត់មានវ័យក្មេងពេក។ ម្យ៉ាងទៀត ខ្ញុំក៏មិនទាន់ហ៊ានបណ្តោយកូន ឲ្យ ចេញទៅចម្រៀង ក្រៅ ប្រទេសតែ ម្នាក់ឯងទេ..!"។

ទោះបីជាយ៉ាងណា លោក ច័ន្ទតារា ឪពុករបស់តារាសម្តែង វ័យជិត២០ឆ្នាំ កញ្ញា ព្រះកាយច័ន្ទ បានបញ្ជាក់ប្រាប់ថា ពេល ព្រះកាយច័ន្ទ មានវ័យច្រើនជាងនេះ គាត់និងបើក ឱកាសអនុញ្ញាត ឲ្យនាង ចេញសម្តែង និងច្រៀងក្រៅប្រទេស។ ម្យ៉ាងទៀត ក៏អាស្រ័យលើសាម៉ីខ្លួនផងដែរ ថា តើនាងចង់ ចេញទៅច្រៀង ក្រៅប្រទេស ឬមួយក៏អត់?

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer actress khmer star preah kaychan