ក្នុងដំណើរទស្សនកិច្ចនៅកីឡាដ្ឋាន Emirate ក្នុងទីក្រុង Glasgow ប្រទេស Scotlands ព្រះអង្គ
ត្រូវទទួលរងភាពអាម៉ាស់បន្តិចបន្តួចនៅទីនោះដោយក្មេងស្រីតូចម្នាក់ ។
ពេលដែលព្រះអង្គយាងដល់ទីនោះ ត្រូវបានស្វាគមន៍ដោយក្មេងស្រីតូចម្នាក់អាយុ ៤ ឆ្នាំ មាន
ឈ្មោះថា Shona ដោយកាន់ផ្ការមួយទងជូនទៅព្រអង្គម្ចាស់ William ។ ដើម្បីសំដែងការអរគុណ
ព្រអង្គបានអោនទៅថើបក្មេងស្រីនោះ តែត្រូវបានបដិសេធដោយនាង ងាកមុខចេញឆ្ងាយហើយ
អោបស្មារបស់ម្តាយនាងយ៉ាងជាប់ ។ ព្រះអង្គរាងអៀនបន្តិចហើយនិយាយទៅកាន់ក្មេងស្រីនោះ
យ៉ាងសុភាពថា ចាំពេលក្រោយចុះ Shona បន្ទាប់មកក៏ប្រាប់ទៅអ្នកនៅទីនោះ វាតែងតែកើត
ឡើងចំពោះព្រះអង្គ ។