វៀតណាម៖ ករណីតារាចម្រៀងប្រុស ជនជាតិវៀតណាម ថើបមាត់លោកសង្ឃ នៅលើឆាក
សំដែងមួយ ដែលត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ៤ខែវិច្ឆិកា នៅក្រុងហូជីមិញ កំពុងត្រូវ
បានសាធារណជនរិះគន់យ៉ាងខ្លាំងក្លា ដោយថា នេះគឺជាកាយវិការខុសទៅនឹងសីលធម៌ និង
វិន័យរបស់លោកសង្ឃ។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅ នៅលើឆាកសំដែងមួយក្នុងក្រុង ហូជីមិញ មានការរៀបចំកម្មវិធី
មួយ ដោយមានការចូលរួមរបស់ក្រុមសិល្បករ សិល្បការិនី ទស្សនិកជន និងលោកសង្ឃជាច្រើន
អង្គផងដែរ។
នៅក្នុងពិធីនេះ គេឃើញលោកសង្ឃមួយចំនួន ត្រូវបាននិមន្ដអោយឡើងលើងឆាក ក្នុងបំណង
ថ្លែងអំណរព្រះគុណ ដែលសង្ឃទាំងនោះបានធ្វើសកម្មភាពមួយដែលទាកទឹននឹងរឿងមនុស្សធម៌
ដោយសារកាលពីមុននេះ សង្ឃដែលបាននិមន្ដឡើងលើឆាកនោះ បានជួយទិញស្រាពិសេសមួយ
ដប ដើម្បីគាំទ្រដល់មូលនិធិមនុស្សធម៌ សម្រាប់តារាចម្រៀង Wanbi Tuan Anh។
បន្ទាប់ពីបានឡើងលើឆាក សង្ឃមួយអង្គត្រូវបានតារាចម្រៀងដ៏ល្បីឈ្មោះរបស់វៀតណាម គឺលោក
Dam Vinh Hung ចាប់ថើបមាត់ ហាក់ដូចជាគូស្នេហាប្រុសស្រី ខណៈដែលសង្ឃមួយអង្គទៀតត្រូវ
បានថើបដៃជំនួស។
សកម្មភាពប្រាសចាកពីសីលធម៌ខាងលើនេះ ត្រូវបានគេផ្សព្វផ្សាយនៅទូទាំងប្រទេស និងត្រូវ
បានគេរិះគន់យ៉ាងចាស់ដៃ ទន្ទឹមនឹងការពិចារណាដាក់ពិន័យទៅលើតារាចម្រៀងរូបនេះពីសំណាក់
ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ លោកសង្ឃដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបាន
គេស្គាល់ថា មានព្រះនាមថា Thich Phap Dinh និង Thich Giac An ដែលគង់នៅវត្ត Phuoc Son
នៃខេត្រ Dong Nai (តំបន់ ដូនណៃ)។
តារាចម្រៀង រួមនឹងលោកសង្ឃទាំងពីរអង្គនេះ បានសរសេរសំបុត្រសុំទោសសាធារណជន ដោយ
ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ បច្ចុប្បន្ន សង្ឃទាំងពីរអង្គត្រូវបានពិន័យអោយនៅក្នុង
វត្ត ដោយមិនអនុញ្ញាតអោយចេញទៅក្រៅ រយៈពេលបីខែ៕
ដោយ ៖ សីហា
ប្រភព ៖ k14