CamNews

ប្លែកៗ 

ឈុតសំលៀកបំពាក់រៀបការចេះ"និយាយ"​ ៖​ "បងស្រលាញ់អូន"

ប្រហែលជាមិត្តអ្នកអានទាំងអស់គ្នានៅមិនទាន់ភ្លេចទេនូវ ឈុតរៀបការដែលមានប្រវែងជិត
3Km ដែលយើងបានណែនាំកាលពីពេលមុនមែនទេ?ថ្មីៗនេះ មានឈុតរៀបការ"អស្ចារ្យ"មួយ
ទៀត​​ កំពុងធ្វើអោយភ្ញាក់ផ្អើលដល់សាធារណជន។នោះគឺជាឈុតរៀបការដែលមានប្រវែង
520m របស់កញ្ញា Li Kuo មកពីNinh Ba ប្រទេសចិន។
ឈុតរៀបការនេះមានទំងន់ជិត50Kg វាត្រូវបានរចនាម៉ូតឡើងប្រើរយះពេលអស់3ខែ ដោយ
ប្រើដើមទុនអស់ប្រមាណ4,983 Euro។កូនកំលោះ​ Xie Taoបានអោយដឹងថា"ឈុតរៀបការ
ប្រវែង520mនេះ គឺគាត់ទុកជូនជាកាដូរដល់មិត្ត100ឆ្នាំរបស់គាត់ ក្នុងថ្ងៃពិសេសដ៏សែនរ៉ូមែនទិច
របស់គេទាំងពីរ" ចំណែកលេខ520 ក្នុងភាសាចិនត្រូវបានបញ្ចេញសំលេងថា"We Er Ling"
ដែលវាមានអត្ថន័យប្រហែលនឹងឃ្លាថា"Wo Ai Ni" (បងស្រលាញ់អូន) ដូច្នេះដែរ៕

កញ្ញាLi Kuo ពិតជាកូនក្រមុំដែលសំណាងណាស់មែនទេប្រិយមិត្តទាំងអស់គ្នា?

ដោយ៖ និស្ស័យ
ប្រភព៖ k14


Tags: wedding skirtcan sayunbelievablestrange story