ដើម ណូអែល ធ្វើពីមាសទំនង់ ១២ គីឡូក្រាមមួយដើម ត្រូវបានគេដាក់តាំងនៅក្នុងរាជធានី
តូក្យូ របស់ ជប៉ុន ដើម្បីអបអរសាទររដូវបុណ្យ ណូអែល នាងពេលខាងមុខ។
ក្រុមហ៊ុនផលិតគ្រឿងសំអាង Ginza Tanaka នៅ តូក្យូ បានសហការណ៍ជាមួយក្រុមជាង
ចម្លាក់ដ៏ល្បីឈ្មោះនៅប្រចាំប្រទេស ជប៉ុន Shogo Kariyazaki ដើម្បីកែច្នៃមាស ១២ គីឡូ
ក្រាមឱ្យទៅជាដើម ណូអែល មួយដើមដ៏ស្រស់ស្អាត។
ដើម ណូអែល មានកំពស់ ២,៤ ម៉ែត្រ នេះ ត្រូវបានបានតុបតែងជាមួយនឹងខ្សែបូមាសចំនួន
១០០ ខ្សែ ព្រមជាមួយនឹងផ្កា និងបេះដូងមាសជាច្រើនផងដែរ។
ក្រុមជាងចម្លាក់ចំនួន ១៤ នាក់ ត្រូវចំណាយពេល ៤ ខែកន្លះដើម្បីសម្រេចបានជាដើម
ណូអែល ដែលមានតម្លៃ ២ លានដុល្លារនេះ។ ដើម ណូអែល មាសនេះ ត្រូវបានគេដាក់
តាំងចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ធ្នូរ នៅក្នុងហាងមួយរបស់ក្រុមហ៊ុន Ginza
Tanaka ។
ក្រុមហ៊ុន Ginza Tanaka បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនគ្រាន់តែតាំងដើម ណូអែល នេះ
ដើម្បីឱ្យអតិថិជនទស្សនាប៉ុណ្ណោះ គឺមិនមានបំណងលក់នោះទែ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖Reuters