មើលទៅតារាចំរៀងវ័យក្មេង Selena Gomez ម្នាក់នេះមិនទាន់ ដាច់ចិត្តពីអតីតមិត្តប្រុស Justin
Bieber នៅឡើយ ហើយដែលយករូបភាពជាការសប្បាយ មកបិទបាំងភាពទុក្ខសោក ។
កាលពីថ្ងៃទី ១៥ ខែតុលា កន្លងទៅនេះ ការសំដែង Star Dance Tour របស់នាងបានទៅដល់
Buffalo ក្នុងទីក្រុង New York ។ ក្នុងពេលសំដែងបទ Love Will Remember ដែលត្រូវបានគេ
ដឹងថា បទនេះនិយាយអំពីអនុស្សាវរីយ៍របស់នាងនិង Justin Bieber នោះធ្វើអោយ នាងច្រៀង
រហូតដល់ស្រក់ទឹកភ្នែកលើឆាកតែម្តង ។ វីដេអូដែលគេឃើញ Selena យំនៅលើឆាកនោះត្រូវ
បានទស្សនិកជន ដែលចូលរួមទស្សនានៅទីនោះផ្ទាល់ ថតហើយបង្ហោះចូលក្នុង Instagram ។
ទស្សនិកជនជាច្រើ់ន បានមើលហើយក៏បញ្ចេញមតិ ជាការលើកទឹកចិត្តអោយនាង បានរឹងបឹង
និងជាសះស្បើយពីរបួសបេះដូង ។
ជាមួយគ្នានោះដែរ ក្នុងកិច្ចសំភាសន៍ថ្មីមួយ ជាមួយនិងទស្សនាវដ្ដី " InStyle " Selena បានប្រាប់
ថាបទ " Love Will Remember " នេះគឺជាបទមួយ ដែលស្រឡាញ់ជាងគេ ហើយក៏ជាបទមួយ
ដែលសរសេរពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ច្រើនជាងបទណាៗទាំងអស់ដែរ ៕
ព័ត៌មានកំសាន្ត ផ្សេងៗទៀតដែលទស្សនិកជន ចូលចិត្ត ៖
-រូបថតសិចស៊ី ២ សន្លឹករបស់ HYUNA ធ្វើអោយទស្សនិកជន ជ្រួលជ្រើមចង់ឃើញវីដេអូបទថ្មី
-Miley Cyrus បន្តស្រាតថតបទថ្មី ទៀតហើយ
-បទថ្មីមួយនេះ ជាប់ឈ្មោះជាបទអន់ប្រចាំឆ្នាំ ទទួលបាន UNLIKE ៧ ម៉ឺនដង (វីដេអូខាងក្នុង)