ព័ត៌មានអន្តរជាតិ ៖ រូបភាពផ្កាយរណបដែលផ្តល់ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌ មានភូមិសាស្រ្ត របស់ប្រទេសថៃ Geo Informatics and Space Technology Development Agency ដែលហៅកាត់ថា (GISTDA) បានផ្តិតជាប់រូបភាព បំណែកមួយចំនួន ពិតជាបានអណ្តែត នៅលើផ្ទៃ សាគរ នៃមហាសមុទ្រ ឥណ្ឌា ភាគខាងត្បូង ដោយនៅក្នុងនោះ រាល់រូបភាពបំណែកនោះ ត្រូវបាន គេសង្ស័យអោយដឹងថា អាចជារបស់យន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនទៅនោះ ។
បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មានដដែល ស៊ិនហួរ បានបន្តអោយដឹងថា យោងតាមសេចក្តី ថ្លែងការណ៍ តាមរយៈប្រព័ន្ធអនឡាញ ពីសំណាក់ GISTDA កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ អោយដឹងថា ប្រព័ន្ធផ្កាយរណបថៃ ពិតជាចាប់រូបភាពបាន នៃរាល់បំណែកកំទេចកំទី នៅក្នុងបរិវេន ដែនទឹក ជាង ៤៥០ គ.ម ការ៉េ នៅឯសមុទ្រឥណ្ឌា ភាគខាងត្បូង ពោលចម្ងាយ ២,៧០០ គ.ម ពីទី ក្រុង Perth ប្រទេស អូស្រ្តាលី ។
គួររំឭកថា រាល់តម្រុយ ដែលត្រូវបានរកឃើញ នូវបំណែកដ៏ច្រើនទាំងនេះ ត្រូវបានគេអះអាងអោយ ដឹងថា អាចជារបស់យន្តហោះ ម៉ាឡេស៊ី ក្រោយពីមានសេចក្តីថ្លែងការណ៍ ពីសំណាក់ លោកនាយក រដ្ឋមន្រ្តី ម៉ាឡេស៊ី កាលពីពេលកន្លងទៅនេះ ថា យន្តហោះ ខាងលើ ពិតជាបានបញ្ចប់នៅក្នុងសមុទ្រ ឥណ្ឌាភាគខាងត្បូង ពិតប្រាកដមែន ពោលបានធ្លាក់នៅក្នុងមហាសមុទ្រមួយនេះហើយគ្មាននរណា ម្នាក់នៅរស់រានមានជីវិតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ