CamNews

តារា 

ខៀវ ដាឡិច កំពុងទាក់ទង ស្នេហ៍ជាមួយមន្រ្តីធំ

ភ្នំពេញ៖ អ្នកតាមដានរឿងរ៉ាវតារាសិល្បៈក្នុងស្រុក បាននិងកំពុងនាំគ្នាខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាព
ស្នេហ៍ក្រៅឆាក រវាងតារាចម្រៀងនិយម ការសិចស៊ីកញ្ញា ខៀវ ដាឡិច ជាមួយមន្ត្រីធំម្នាក់ ធ្វើការ
នៅក្រសួងមួយ ដែលមានវ័យប្រហែល ៤០ឆ្នាំប្លាយ ស្របពេលមានព័ត៌មានលេចឮថា អ្នកជំនួញ
នៅក្រៅប្រទេស ក៏កំពុងតាមទាក់ទងសុំស្នេហ៍ នាងយ៉ាងប្រកិតផងដែរ។

ក្រោយពីស្ងប់ស្ងាត់បាត់មុខ អស់មួយរយៈពេលខ្ចីនេះ តារាចម្រៀងវ័យក្មេងសម្តីមួយៗ កញ្ញា ខៀវ
ដាឡិច ហាក់មានយីអ៊ុនស្នេហ៍មិនធម្មតា ថ្មីៗនេះមានការទម្លាយឱ្យដឹងពី អ្នកស្និទនឹងនាងថា តារា
ចម្រៀងសាច់សខ្ចីដូចបណ្តូលចេករូបនេះ កំពុងភ្ជាប់ស្នេហ៍ជាមួយមន្ត្រី ធំសម្បូរ ទ្រព្យម្នាក់ យ៉ាង
ត្រជាក់ចិត្ត។

បើតាមប្រភពដែលខ្សិចខ្សៀវ ពីមាត់អ្នកក្រៅសិល្បៈបានឱ្យដឹងថា បុរសជាមន្រ្តីកំពុងភ្ជាប់ទំនាក់
ទំនងស្នេហ៍ជាកញ្ញា ខៀវ ដាឡិចនេះ មានវ័យប្រហែលជាង ៤០ឆ្នាំប្លាយ ជិះរថយន្តLexus 470
ពណ៌ខ្មៅ ហើយក៏មានអង្គរក្សតាមការពារ យ៉ាងប្រកិតទៀតផង។ ទោះបីជាយ៉ាងណាក្តីប្រភពព័ត៌
មាន មិនបានបញ្ជាក់អត្តសញ្ញាណពិត របស់បុរសសក់ល្បាយអាចម៍ខ្លានោះទេ។

ប្រភពដដែលបន្តថា ក្នុង១ខែបុរសនោះតែងមកជួបកញ្ញា ខៀវ ដាឡិច យ៉ាងហោចណាស់២ឬ ៣
ដង។ ម្យ៉ាងទៀតតារាចម្រៀងសម្បូរសាច់ដើមទ្រូង នាង ដាឡិច ក៏ឧស្សាហ៍ចុះឡើងតាមផ្សារទំ
នើប ដើម្បីទៅទិញ ផលិតផល និង សម្ភារៈដែលមានតំម្លៃថៃ្លៗទៀងផង។

ទាក់ទងនឹងការលេចឮព័ត៌មាន និយាយខ្សឹបខ្សៀវខាងលើនេះដែរ គេហទំព័រ Looking TODAY បានព្យាយាមស្វែងរកការបំភ្លឺផ្ទាល់មាត់ពីកញ្ញា ខៀវ ដាឡិច នៅរសៀលថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ
២០១៣នេះ ប៉ុន្តែ លេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

គួររំលឹកថា កញ្ញា ខៀវ ដាឡិច ក្រោយពេលផលិតកម្ម ROCK ប្រកាសផ្អាកចេញបទចម្រៀងនោះ
នាងក៏បានវេច បង្វិចដើរស្វះស្វែង រកផលិតកម្មថ្មីរហូតបានមកជ្រកទើលើដំបូល ផលិតកម្មប៊ិកមែន
(BIGMAN) រហូតដល់ពេលបច្ចុប្បន្ន។ ការដែលតារាចម្រៀង ខៀវ ដាឡិច បានឈានជើងចូលជាថ្មី
នៅក្នុងផលិតកម្ម ប៊ិកមែន អស់ពេលមួយសន្ទុះធំមកហើយនេះ ឃើញថា បទចម្រៀងថ្មីៗរបស់នាង
ដែល បានដាក់ចរាចរណ៍ លក់នៅលើទីផ្សារ គឺហាក់មានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន
ក៏ដូចជា ស្រទាប់យុវវ័យ។

ការបង្ហាញវត្តមានតាមរយៈការច្រៀងនៅក្នុងផលិតកម្ម Big Man បានធ្វើឱ្យតារានិយមខាងភាពសិច
ស៊ីបង្ហាញ ដើមទ្រូងយ៉ាងទ្រលុកទ្រលន់នាង ខៀវ ដាឡិច ចាប់ផ្តើមមានយីអ៊ុន ឡើងប ណ្តើ ៗជាថ្មី
ឡើងវិញ បន្ទាប់ពីនាងបានបាត់បង់ឱកាស និងកេរ្តិ៍ឈ្មោះអស់មួយរយៈមកហើយនោះ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khiev dalech entertainment khmer star singer