CamNews

តារា 

ប្អូនស្រី Michael Jackson នាង Janet Jackson ជាប់ឈ្មោះជាសេដ្ឋីនី

បើតាមប្រព័ត៌មានរបស់គេហទំព័រ Variety បានអោយដឹងថា Janet Jackson ដែលត្រូវជាប្អូន
ស្រី Michael Jackson បានជាប់លំដាប់ថ្នាក់ ជាសេដ្ឋីនីហើយ ។

Janet Jackson រកប្រាក់ចំណូលបាន ៤៥៩ លានដុល្លារដោយការលក់សំបុត្រ Concert ហើយ
៣០៤ លានដុល្លារដោយការសំដែងក្នុងកម្មវិធីដូចជា The Nutty Professor និង For Colored Girls
បន្តដោយ ២៦០ លានដុល្លារបានពី ការលក់ Album ចំរៀង Rhythm Nation និងចុងក្រោយ ៨១
លានដុល្លារ បានពីការផ្សាយពាណិជ្ជកម្ម ។ តែ Janet មិនមែនគ្រាន់តែជាសេដ្ឋីនីតែម្នាក់ឯងនោះ
ទេ នៅក្នុងគ្រួសារ ដោយស្វាមីរបស់នាងលោក Wissam Al Mana បានជាប់ជាលំដាប់កំពូលសេដ្ឋី
រួចទៅហើយ បន្ទាប់ពីបានបោះទុន រកស៊ីនៅលោកខាងកើត ៕


 


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood