CamNews

តារា 

Sunny បដិសេធដំណឹង ស្នេហ៍ជាមួយ តារាសម្តែង Seo In Guk

កូរ៉េ៖ បន្ទាប់ពីមានដំណឹង លួចលាក់ស្នេហ៍ ភ្លាមៗនោះ តារាសម្រៀង Sunny សមាជិក Girls' Generation បានបដិសេធថា ខ្លួនមិនមានទំនាក់ទំនង ស្នេហ៍ជាមួយ តារាចម្រៀងរូបសង្ហា Seo In Guk ឡើយ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥នេះ ថាតារាចម្រៀងរូបស្រស់ Sunny សមាជិក Girls' Generation ដែលទើបតែបែកធ្លាយដំណឹងស្នេហ៍ ជាមួយតារាចម្រៀង និងជាតារាសម្តែងរូបសង្ហា Seo In Guk ថ្មីៗនេះបានបដិសេធ ថាអ្នកទាំងពីរ មិនបានស្រលាញ់គ្នានោះទេ ដោយអះអាងថាខ្លួន គ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ ។

អ្នកដំណាងរបស់ផលិតកម្ម Jellyfish Entertainment បានឲ្យដឹងនៅថ្ងៃទី១៥ នេះដែរថា Seo In Guk និង Sunny ពិតជាមិត្តនិងគ្នាមែន ហើយមិនមែនជាគូស្នេហ៍ ដូចដែលព័ត៌មាន បានផ្សាយក្នុងពេលថ្មីៗនោះទេ ហើយព័ត៌មាននេះ អាចផ្ទុះឡើង ដោយសាតែពួកគេ ស្និទ្ធស្នាលគ្នាប៉ុណ្ណោះ ។

ការអះអាងខាងលើនេះក៏ដូចទៅ និងអ្នកដំណាងរបស់ Sunny ផលិតកម្ម SM Entertainment ផងដែរ ដោយបញ្ជាក់ថា Sunny មិនមានអ្វីលើសពីមិត្តនោះទេ នាងក៏បានសើច និងដំណឹងនេះដែរ  មិនតែប៉ុណ្ណោះ ម្ចាស់ខ្លួនតារារូបស្រស់ Sunny បាននិយាយថា« មិនសមទាល់តែសោះ ដែលមានព័ត៌មាននេះ កើតឡើង »។

គួររំលឹកផងដែរថាការបែកធ្លាយព័ត៌មាន ខាងលើដែលបានបង្ហាញស្ទើរ គ្រប់គេហទំព័រព័ត៌មានកូរ៉េ ដូចនេះ បន្ទាប់ពីគេបានឃើញតារាវ័យ ២៦ឆ្នាំ Sunny ទៅមើលថែ Seo In Guk ក្នុងមន្ទីពេទ្យមួយ ក្នុងក្រុងសេអ៊ូល កាលពីខែមុន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea