CamNews

ប្លែកៗ 

កម្មវិធីថ្មី ស្វែងរកគូរៀបអាពាហ៍ពិពាហ៍ ពាក់របាំងមុខ


កាលពីខែមុន Otaku ជនជាតិជប៉ុនបានបង្កើតកម្មវិធី “ស្វែងរកគូជីវិតរៀបអាពាហ៍ពិពាហ៍”
ដោយអនុញ្ញាតឲ្យជនប្រុសស្រីទាំងឡាយពាក់របាំងមុខចូលរួម។ ការពាក់របាំងមុខនេះ
មានន័យថា មុខមាត់ពុំសំខាន់ឡើយក្នុងការជ្រើសរើសគូស្រករ។

នៅថ្ងៃទី ២៧ តុលា មានបេក្ខនារីចំនួន ៨នាក់ និងបេក្ខជនចំនួន ៩នាក់ បានចូលរួម។
បេក្ខជន បេក្ខនារី តំរូវឲ្យសាកសួរនាំពីចំណង់ចំណូលចិត្តគ្នាទៅវិញទៅមក ដើម្បីស្វែង
រកអ្នកដែលមានចំណូលចិត្តដូចខ្លួន។ ចុងបញ្ចប់ កម្មវិធីនេះក៏មានពិធីរាំរែកផងដែរ។

ការប្រព្រឹត្តិទៅនៃកម្មវិធីនេះពិតជាដំណើរការបានយ៉ាងល្អ ហើយពិធីនេះនឹងត្រូវបា្ររព្ធ
ឡើងនៅថ្ងៃទី ២៣ វិច្ឆិកា បន្តទៀត៕

ដោយ៖ មិនា
ប្រភព៖ rocketnews


Tags: strange