CamNews

ប្លែកៗ 

បង្រៀនពីវិធីសាស្រ្តរកស្វាមីក្នុងរយៈពេល ៩០ថ្ងៃ

ពីព្រោះតែបច្ចុប្បន្នមានស្រ្តីជាច្រើនកំពុងតែធ្លាក់ចូលក្នុងស្ថានភាព..."អេ" !

ក្នុងប្រទេសចិន មានស្ត្រីជាច្រើនបាននិយាយថា ការស្វែងរកបាននូវមនុស្សជាទីស្រលាញ់
ម្នាក់សំរាប់ខ្លួនឯងមិនមែនជាការងាយស្រួលនោះឡើយ។ ប៉ុន្តែស្រ្តីម្នាក់ឈ្មោះ Liang Yali
បាននិយាយថាការគិតបែបនោះគឺខុសស្រឡះ។ ស្រ្តី Liang Yali បានបើកនូវមជ្ឈមណ្ឌល
មួយក្នុងទីក្រុងសៀងហៃ ដើម្បីបង្រៀនដល់ស្ត្រីទាំងឡាយអោយចេះពីរបៀបស្វែងរកបាន
នូវស្វាមីដ៏ល្អម្នាក់ត្រឹមតែក្នុងរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ។

ស្រ្តីទាំងឡាយដែលកំពុងប្រឈមមុខនឹងភាពឯកោបានមកធ្វើបទសម្ភាសក៏ដូចជាការប្រឹក្សា
យោបល់គ្នានៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងសៀងហៃ


ស្រ្តី Yali អោយដឹងថា៖" យើងខ្ញុំមិនមែនបើកបំរើសេវាកម្មចាប់គូរនោះឡើយ។ មជ្ឈមណ្ឌល
នេះគឺជួយអោយស្ត្រីទាំងឡាយអាចស្វែងយល់បានកាន់តែច្រើនពីបុគ្គលិកលក្ខណៈរបស់គេ
ផ្ទាល់និងមានជំនឿជាក់កាន់តែខ្លាំងជាងមុននៅពេលដែលគេឈានជើងចូលក្នុងឆាកជីវិត
មានគ្រួសារ " កាលពីឆ្នាំកន្លងទៅមានចំនួន ៦០ភាគរយនៃសិក្ខាកាមដែលបានបញ្ចប់វគ្គ
បណ្តុះបណ្តាលនៅទីនេះ ពួកគេស្វែងរកបានស្វាមីដ៏ល្អម្នាក់រៀងៗខ្លួន។

ដើម្បីបានរៀននៅទីនោះ តំរូវអោយធ្វើការបង់ប្រាក់ប្រហែលពី ៣០០ រហូតដល់ ១៩០០ដុល្លា
អាមេរិក។ ចំពោះរាល់មុខវិជ្ជាបែបនេះ ធម្មតាគឺមានរយៈពេលត្រឹមតែ ៩០ថ្ងៃប៉ុណ្ណោះគិតចាប់
ពីថ្ងៃដែលសិក្ខាកាមចូលសិក្សាដំបូងរហូតដល់ថ្ងៃប្រារព្ធពិធីអាពាហិ៍ពិពាហិ៍។ ជាពិសេសជាង
នេះទៅទៀត ប្រាក់ដែលបានបង់ថ្លៃសិក្សារួចហើយនោះ នឹងត្រូវបានសងជូនមកសិក្ខាកាម
វិញ ១០០% ប្រសិនជាសិក្ខាកាមទាំងឡាយណាមានអារម្មណ៍ថាស្ថានភាព "អេ" របស់ខ្លួន
មិនអាចមានភាពប្រសើរឡើងសោះនោះ។

បន្ទាប់ពីបញ្ចប់ទៅនៃថ្ងៃព្រឹត្តិការណ៍ក្នុងទីក្រុងសៀងហៃ មានស្រ្តីជាច្រើនបានមករកជំនួយពី
មជ្ឈមណ្ឌលរបស់ស្រ្តី ឈ្មោះ Yali


នៅក្នុងថ្ងៃនៃព្រឹត្តិការណ៍មួយដែលបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ កាលពីដើមខែកន្លង
មកនេះ មានស្រ្តីរាប់សិបនាក់បានមកចុះឈ្មោះសិក្សានៅក្នុងមជ្ឈមណ្ឌលខាងលើនេះ ហើយ
ស្រ្តីឈ្មោះ Yali តែងតែសម្ភាសជាមួយសិក្ខាកាមទាំងនោះដើម្បីចង់ដឹងពីបំណងដែលពួកគេ
ចង់បាន និងពីអ្វីដែលពួកគេធ្លាប់បានឆ្លងកាត់ផងដែរ។ អាស្រ័យដោយហេតុនោះហើយទើប
ស្រ្តី Yali អាចយល់បានពីបញ្ហាទាំងឡាយដែលសិក្ខាកាមកំពុងប្រឈមមុខ។ ស្ទើរតែទាំងអស់
នៃអ្នកដែលបានមកដល់មជ្ឈមណ្ឌលនេះគឺមានអាយុចាប់ពី ៣០ រហូតដល់ ៤០ឆ្នាំ។

ស្រ្តីឈ្មោះ Yali ធ្លាប់លែងលះគ្នាកាលពីឆ្នាំ ២០០៦ ក្រោយមកទៀតគាត់ក៏បានរៀបការជា
មួយបុរសឈ្មោះ Davis ហើយពួកគេក៏បើកមជ្ឈមណ្ឌលនេះឡើង។

មានសិក្ខាកាមជាច្រើន បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលទៅពួកគេអាចរកបាននូវ
ស្វាមីដ៏ល្អម្នាក់រៀងៗខ្លួន


កាលពីពេលថ្មីៗនេះបើយោងតាមការធ្វើស្ថិតិមួយស្តីអំពីចំនួនប្រជាជននៅទូទាំងប្រទេសចិន
ដែលទើបតែត្រូវបានធ្វើសេចក្តីប្រកាស បានអោយដឹងថាកាលពីឆ្នាំ ២០១០ នៅក្នុងទីក្រុង
សៀងហៃ មានស្រ្តីចំនួន ២០% ធ្លាក់ចូលទៅក្នុងសា្ថនភាព "អេ" ៕

ប្រភព៖ Kenh14
ដោយ៖ រដ្ឋា

Tags: strangechinaamazingfunnyshanghaiunbelieableyali