CamNews

តារា 

ពេជ្រ សូលីកា សង្ស័យថា យកលេសបន្តការសិក្សា ត្រូវលាឈប់ពី​សិល្បៈទាំងស្រុង

ភ្នំពេញៈ កាលពីពេលកន្លងទៅថ្មីៗនេះ អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ
សូលីកា បានបង្ហោះសារបង្ហើបពីការ លាឈប់ពីវិស័យសិល្បៈស្ងាត់ៗ ដោយនាងប្រើពាក្យថា
“លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច ” ។ តាមរយៈសម្តីនេះ បានធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ
នាងជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះបញ្ហានេះ មិនគួរណានៅសុខៗនាងបែរជា
ព្រលយសារបែបនេះ ហើយបាត់មុខពីវិថីសិល្បៈ ដោយមិនបញ្ជាក់ពីមូលហេតុ ច្បាស់លាស់
ទាល់តែសោះ ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញស្រីស្រស់ ពេជ្រ សូលីកា ហាក់បង្ហាញ
សកម្មភាពរស់រវើក ដោយភាគច្រើន គេសង្កេតឃើញនាងផ្ញើរសារ ទៅក្រុមអ្នកគាំទ្រតាមរយៈ
បណ្តាញទំនាក់ទំនងសង្គម Facebook ដោយសារតែ ពេលនេះ នាងត្រូវឃ្លាតឆ្ងាយពី កញ្ចក់
ទូរទស្សន៍ ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ទើបនាងសម្រេចចិត្ត ប្រើវិធីនេះ
ផ្តល់ព័ត៌មានឲ្យអ្នកគាំទ្រ ។

បន្ទាប់ពី LookingTODAY បានចេញផ្សាយអត្ថបទមួយ មានចំណងជើង ថា "ពេជ្រ សូលីកាៈ
លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច"ដោយតាមរយៈ អត្ថបទនេះ យើងមិនអាចទាក់ទងទៅតារា
ស្រីរូបនេះ ដើម្បីសាកសួរពីមូលហេតុពិត នៃការបញ្ចប់អាជីព នេះបានទេ។ តែនៅថ្ងៃទី១៨
ខែតុលានេះ កញ្ញា ពេជ្រ សូលីកា បានសម្រេចចិត្តទម្លាយអាថ៌កំបាំង ឈប់ពីសិល្បៈ ស្ងាត់ៗ
និងភ្លាមៗ របស់នាងថា “មូលហេតុ ឈប់ពីសិល្បៈ មកពីខ្ញុំបន្ដការសិក្សា ព្រោះសិល្បៈមិន
អាចនៅគង់វង្ស រហូតសម្រាប់ខ្ញុំទេ នេះហើយជាការសម្រេចចិត្តរបស់ខ្ញុំ"។

តាមរយៈការបង្ហោះពាក្យសម្តី បកស្រាយយ៉ាងខ្លីនេះ មិនបានរៀបរាប់លម្អិតពីការទម្លាយព័ត៌
មាននោះទេ តែផ្ទុយទៅវិញនាងបែរ ជាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមួយចំនួន មានការ
សង្ស័យទៅលើការលាឈប់ពីសិល្បៈភ្លាមៗ របស់នាងថាប្រហែលជាអាចមានបញ្ហាមិនប្រក្រតី
ណាមួយកើតឡើងចំពោះនាង បានជាសុខចិត្តបោះបង់ប្រជាប្រិយភាព ដែលនាងខំសាងជា
ច្រើនឆ្នាំដោយមិនមានការស្តាយស្រណោះ ព្រោះថា បើសិនជានាងឈប់ពី សិល្បៈទៅបន្តការ
សិក្សាមែន មិនគួរណានាងបង្ហើបជាប្រយោគបង្កប់ន័យជ្រាលជ្រៅ ថា "សិល្បៈពិភពគួរឲ្យខ្លាច"
បែបនេះទេ។

បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវ ចេញពីអ្នកសិល្បៈ បានលួចបង្ហើបបែបចុងមាត់ចុងកថា ការ
ប្រកាសជាសាធារណៈថា ពេជ្រ សូលីកា ឈប់ពីសិល្បៈទាំងស្រុង ដោយជាប់រវល់ក្នុងការបន្ត
ការសិក្សា បង្ហោះក្នុងហ្វេសប៊ុកឲ្យអ្នកគាំទ្របានដឹងនោះ គឺគ្រាន់តែជាលេសមួយបិទបាំងពីការ
ពិតអ្វីមួយ ដែលនាងកំពុងតែគេសវេសពីមហាជន ពោលអាចនិយាយបានថា ពេជ្រ សូលីកា ប្រហែលជាត្រូវរងគំនាបពីអ្នកពិសេសណាមួយ អាចជាម្ចាស់ស្នេហ៍មានអំណាច ឲ្យនាងចាក
ចេញជាបន្ទាន់ ពីការងារសិល្បៈ ដែលពោរពេញដោយភ្លើងពណ៌ ភ្លើងរាត្រី ចាយសម្រស់ជា
ធ្នាក់មួយនេះ ។

ចំពោះបញ្ហានេះ គេអាចសន្និដ្ឋានបានយ៉ាងច្បាស់ ជាទូទៅថា អ្នកសិល្បៈគ្រប់រូប តែងតែខិតខំ
ទាំងយប់ទាំងថ្ងៃ អ្នកខ្លះប្រើពេលវេលារាប់ឆ្នាំ ទំរាំមានកេរ្តិ៍ឈ្មោះល្បី ទំរាំមានអ្នកគាំទ្រ។ ចុះ
ហេតុអ្វីក៏ ពេជ្រ សូលីកា ត្រូវបោះបង់អាជីពនេះ ដោយងាយៗម្ល៉េះ? ចំណុចនេះ គ្មានអ្នកណា
ម្នាក់ អាចយល់ពីអ្វីដែលនាងកំពុងធ្វើនេះឡើយ ពោលគឺបានដឹងត្រឹមតែថា ពេជ្រ សូលីកា ជា
តារា សម្បូរអាថ៌កំបាំង លាក់មហាជនច្រើនជាងគេបំផុត តែប៉ុណ្ណោះ ។

ជុំវិញការងឿងឆ្ងល់ និងចោទជាសំណួរពីសំណាក់ទស្សនិកជននោះ LookingTODAY មិនអាច
ទាក់ទងទៅ កញ្ញា ពេជ្រ សូលីកា សាកសួរពីមូលហេតុច្បាស់លាស់ និងឲ្យនាងបកស្រាយបាន
ទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបានទេ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ
២០១៣នេះ ៕

Looking Today

Looking Today

Looking Today

Looking Today

ព័ត៌មានកំសាន្ត ផ្សេងៗទៀតដែលទស្សនិកជន ចូលចិត្ត ៖
-រូបថតសិចស៊ី ២ សន្លឹករបស់ HYUNA ធ្វើអោយទស្សនិកជន ជ្រួលជ្រើមចង់ឃើញវីដេអូបទថ្មី
-Miley Cyrus បន្តស្រាតថតបទថ្មី ទៀតហើយ

-បទថ្មីមួយនេះ​ ជាប់ឈ្មោះជាបទអន់ប្រចាំឆ្នាំ ទទួលបាន UNLIKE ៧ ម៉ឺនដង (វីដេអូខាងក្នុង)


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment pech solika