CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ ពិតជាមួយពាន់សំណាងមែន បានប៉ូលីសអូសដៃទាន់ ពីទ្វារមច្ចុរាជ

 

កូឡុំប៊ី៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូមួយ ដែលបង្ហាញពីបុរសម្នាក់ បានចង់ដើរឆ្លង
ផ្លូវរទះភ្លើង ដោយមិនបានប្រុងប្រយ័ត្ន ប៊ិះរថភ្លើងកិនស្លាប់ តែត្រូវបានប៉ូលីស ជួយអូសដៃ
ចេញទាន់នោះ​ គឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំង​ និងសូមសរសើរ
ពីភាពរហ័សរហួន ប៉ូលីសម្នាក់នោះដែរ។



រឿងរ៉ាវនេះ បានកើតឡើង នៅឯចំណតរថទេះភ្លើងមួយកន្លែង នៅក្នុងប្រទេសកូឡុំប៊ី ខណៈ
ប៉ូលីសដែលប្រចាំការនៅទីនោះ ​​​ បានអូសដៃបុរសម្នាក់រាងចំណាស់ម្នាក់បន្ដិច ពាក់អាវស
ដោយមានបំណង ចង់ដើរឆ្លងកាត់ផ្លូវរទេះភ្លើង មិនបានមើលមុខក្រោយ។

 



លោក Gustavo Chaparro ដែលជាអ្នកជួយសង្រ្គោះបុរសម្នាក់នោះ បាននិយាយថា ដោយ
សារការរងចំារថភ្លើងយូរបន្ដិច បុរសនោះ ក៏បានឡើងដើរចុះឡើង តែមិនដឹងយ៉ាងម៉ិចស្រាប់
តែរថភ្លើងជិតមកដល់ បុរសនោះក៏បានដើរឆ្លងកាត់ផ្លូវរថភ្លើងមែន ឃើញបែបនេះ គាត់ក៏
បានចាប់អូសដៃបុរសនោះ យ៉ាងលឿន។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 

 


Tags: unbelievable man Columbia