CamNews

ជីវិត និងការងារ 

ថតរូបអាពាហ៍ពិពាហ៍ក្រោមទឹក អាចរកចំណូល ៨០.០០០ ដុល្លារ ក្នុង ១ខែ

ក្រុមហ៊ុនថតរូបអាពាហ៍ពិពាហ៍មួយ ដែលមានឈ្មោះថា Mr. Wedding មានបុគ្គលិកត្រឹមតែ ១៦
រូប ប៉ុន្ដែ វាបានក្លាយជានិមិត្តរូបថ្មីមួយ ក្នុងវិស័យឧស្សាហកម្មអាពារហ៍ពិពាហ៍ នៅចិន ដែលមាន
ទឹកប្រាក់សរុប ប្រហែល ១៣០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

សារព័ត៌មានចិន បានចុះផ្សាយថា ចំនួនទឹកប្រាក់សរុប ក្នុងមួយឆ្នាំៗ ដែលជនជាតិចិន ចំណាយ
ទៅលើពិធីជប់លៀងអាពាហ៍ពិពាហ៍ បានកើនពី “ចំនុចសូន្យ” កាលពីប៉ុន្មានទសវត្សមុន ឡើង
ដល់ ៨០០យ័ន (ប្រហែល ១៣០ ពាន់លានដុល្លារអាមេរិក) នាបច្ចុប្បន្ន។ នៅលើអតីតទីតាំងនៃ
រោងចក្រកាត់ដេរ ដែលបុគ្គលិក ធ្លាប់តែរកបានចំណូលយ៉ាងទាប ប៉ុន្ដែ ក្រុមហ៊ុន Mr. Wedding
ដែលមានបុគ្គលិកជាង ១០នាក់ រកស៊ីតែក្នុងផ្នេកដ៏តូចមួយនៃវិស័យសេវាកម្ម បានទទួលជោគ
ជ័យគួរឱ្យចាប់អារម្មណ៍។

Tina Liu ដែលជាសហស្ថាបនិក និងជាម្ចាស់របស់ក្រុមហ៊ុន Mr. Wedding ថ្លែងថា ៖ “យើងខ្ញុំ
អាចជួយដល់អតិថិជន ថតរូបដែលមានលក្ខណៈលំបាកៗ នៅក្នុងទឹក។ អារម្មណ៍បាត់បង់ទំនាញ
ផែនដី និងអណ្ដែតក្នុងទឹក នឹងបង្កើតបានជារូបភាពដ៏អស្ចារ្យ”។


៧០% នៃគូស្វាមីភរិយាថ្មី នៅចិន មានបំណងថតរូបក្រោមផ្ទៃទឹក


នៅក្នុងចំណោមអតិថិជនថ្មីៗបំផុត របស់ Tina គឺ Lin Enxiao និង He Huan ដែលពួកគេឧទ្ទេស
នាមខ្លួនឯងជាឈ្មោះអង់គ្លេសថា Lamea និង YY ។ អាពាហ៍ពីពាហ៍របស់ពួកគេ នឹងត្រូវបានធ្វើ
ឡើងនៅឆ្នាំក្រោយ ប៉ុន្ដែ ដូចទៅនឹងគូស្នេហាដទៃ នៅចិន ពួកគេសម្រេចចិត្ត ថតរូបក្រោមទឹក
កាន់តែឆាប់ កាន់តែល្អ។ YY ប្រាប់ថា ៖ “មិត្តភ័ក្ដិរបស់ខ្ញុំ ភាគច្រើនថតរូបនៅលើគោក។ យើងខ្ញុំ
មានបំណងធ្វើឱ្យមានភាពខុសពីគេ”។

ចំណែក Lamea ក៏និយាយថា ៖ “នៅពេលនិយាយដល់រូបថតរៀបការ គេតែងតែងនឹកឃើញ
ដល់វាលស្មៅ ជញ្ជាំងពណ៌.ស និងមានសត្វព្រាប។ល។ វាជាប្រការដ៏អស្ចារ្យ ប្រសិនអាចកែប្រែ
នូវទម្លាប់ទាំងនេះ។

ចិនមិនមែនជាប្រទេសដំបូងគេ ដែលបាននឹកឃើញ និងបង្កើតសេវាកម្មថតរូបអាពាហ៍ពិពាហ៍
ក្រោមទឹកនោះទេ ប៉ុន្ដែ ចិន គឺជាប្រទេសនាំមុខគេ ក្នុងវិស័យនេះ នាបច្ចុប្បន្ន។ គិតតែនៅ ស៊ាង
ហៃ គេឃើញមានក្រុមហ៊ុនយ៉ាងច្រើន ផ្ដល់សេវាកម្មបែបនេះ ហើយវាបានធ្វើឱ្យតំបន់នេះ ក្លាយ
ជាទីផ្សារធំ និងមានការប្រកួតប្រជែងខ្ពស់។ Tina Liu ឱ្យដឹងថា ៖ “ការថតរូបក្រោមទឹក តែងត្រូវ
ចំណាយពេលច្រើន ជាងនេះ ពេលខ្លះក៏មានករណីរងរបួសស្នាម”។

Tina Liu បន្ដតថា ៖ “យើងខ្ញុំតែងស្នើឱ្យកូនក្រមុំ ស្លៀករ៉ូបពណ៌.ស ហើយរ៉ូបនេះ កាន់តែវែង គឺ
កាន់តែល្អ។ ចំណែក ម្សៅក្រែមសម្រាប់កូនក្រមុំ ក៏ជាម្សៅពិសេសដោយឡែក”។ នៅពេលត្រៀម
រួចរាល់ Lamea និង YY ត្រូវបានក្រុមងារការ នាំទៅកាន់អាងទឹកមួយ ដែលមានរាងបួនជ្រុងស្មើ
ប្រវែង ៤ម៉ែត្រ។ ការថតរូប បានចាប់ផ្ដើម ខណៈពេល Tina ឈរនៅក្បែរអាងទឹក និងបញ្ចេញ
កាយវិការ ណែនាំដល់ជាងថត ក៏ដូចជាកូនកំលោះ និងកូនក្រមុំ។  កូនកំលោះ និងកូនក្រមុំ។  ពិត
ជាចូលចិត្តភាពខុសប្លែកបែបនេះ។

Lamea និង YY ហាក់ដូចមិនមានការស្ដាយក្រោយ នៅពេលត្រូវបង់ប្រាក់ ២.០០០យ័ន (៣២៥
ដុល្លារអាមេរិក) សម្រាប់រូបថត ក្រោមទឹក ១៥សន្លឹក របស់ខ្លួន។ Lamea ប្រាប់ថា ៖ “អ្នករៀបការ
តែម្ដង ក្នុងមួយជីវិត ដូច្នេះ គួរប្រើប្រាស់ទឹកប្រាក់នេះ ឱ្យមានតម្លៃ”។

Lamea និង YY គឺជាអតិថិជនមួយគូ ក្នុងចំណោមភ្ញៀវរាប់មិនអស់ ដែលត្រូវបាន Tina និងក្រុម
ការងាររបស់នាង ផ្ដល់សេវាកម្ម ចាប់តាំងពីឆ្នាំ ២០០៣។ ដើមឡើយ Tina ផ្ដល់សេវាកម្មថតរូប
បែបប្រពៃណី ហើយប្រាក់វិនិយោគទៅលើហាងថតរូបនេះ ប្រហែល ១៥០.០០០យ័ន។ កាល
ណោះ នាង មានហាងតូចតែមួយ នៅក្រុងស៊ាងហៃ។

ជំហានបន្ទាប់របស់ Tina គឺនៅពេលនាង បានរើហាង ទៅកាន់ជាយក្រុង ជាកន្លែងដែលអាចឱ្យ
នាង បង្កើតអាងទឹកមួយ ដើម្បីថតរូបក្រោមទឹក ដូចបច្ចុប្បន្ន ប៉ុន្ដែ វាក៏មានផលលំបាកជាច្រើន។
Tina ប្រាប់ថា “ឆ្ងាយពីទីប្រជុំជនក្រុង គឺមានន័យថា បាត់បង់អតិថិជនស្ទើរទាំងអស់។ ប៉ុន្ដែ នេះក៏
ជាពេលដែលយើង ដោះស្រាយបញ្ហា និងរៀបចំការងារឡើងវិញ ហើយអតិថិជន ក៏មានកាន់តែ
ច្រើនឡើង”។ បច្ចុប្បន្ន ក្រុមហ៊ុន Mr. Wedding បាន និងកំពុងនាំមកនូវប្រាក់ចំណូល ប្រហែល
ពី ៤០០.០០០ ទៅ ៥០០.០០០ យ័ន (ប្រហែល ៦៥.០០០ ទៅ ៨០.០០០ ដុល្លារអាមេរិក) ក្នុងមួយ
ខែៗ។

អគ្គលេខានៃសមាគមជំនួញ ផ្នែកសេវាកម្មអាពាហ៍ពិពាហ៍ ចិន Shi Kangming មានប្រសាសន៍ថា
៖ “មានហាងថតរូបល្បីឈ្មោះជាច្រើន បានបិទទ្វារ ហើយក្មេងៗដែលចង់ថតរូបមុនរៀបការ ថយ
ចុះ”។ កាលពីឆ្នាំ ២០០៩ ចំនួនគូស្នេហ៍ថ្មីដែលថតរូបមុនពេលរៀបការ គឺ ៩០%។ មកដល់បច្ចុប្បន្ន
ចំនួននេះបានថយចុះ មកនៅ ៧០%។ ក៏ប៉ុន្ដែ ដោយមានប្រហែល ១០លានគូ រៀបការក្នុងមួយ
ឆ្នាំៗ វិស័យនេះ នៅតែមានសក្កដានុពលសម្រាប់មនុស្សដូច Tina។

Tina ថ្លែងថា ៖ “យើងខ្ញុំកំពុងតែបង្កើតគម្រោងថ្មី គឺ ថតវីដេអូ ពីលើអាកាស”។ ការងារនេះ ត្រូវ
បានអនុវត្ត តាមរយៈកាមេរ៉ាហោះ ដើម្បីផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនានា៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC