Justin Bieber បានធ្វើអោយកម្មវិធីប្រគល់ពានរង្វាន់ Teen Choice Awards កក្រើក
សាជាថ្មីម្តងទៀត ជាមួយនិងទេពកោសល្យ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការរាំច្រៀង
របស់គេ ដោយបានលើកយកបទ ដ៏កំពុងពេញនិយមមកបកស្រាយ ក្នុងនោះរួមមាន
"Boyfriend" និងបទ "As Long As You Love Me" ។
គួរបញ្ជាក់ផងដែរថា Justin បានធ្វើអោយកម្មវិធីប្រគល់ពានរង្វាន់មួយនេះពោរពេញទៅដោយ
សម្លេងស្រែកហ៊ោរកញ្ជៀវ នឹងភាពសប្បាយរីករាយ ស្របពេលដែលវាក៏ជាថ្ងៃនៃខួបកំណើត
របស់មិត្តស្រីរបស់ខ្លួនផងដែរ គឺនាង Selena Gomez ។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានបានបញ្ជាក់អោយដឹងថា ក្រោយពី Justin បាន
ឡើងសម្តែងបទ Boyfriend ក៏ដូចជាបទ As Long As You Love Me គេមិនបានធ្វើអោយទស្ស
និកជនខកចិត្តនោះទេ ក៏ដោយសារតែម្នាក់ៗដែលបានចូលរួមកម្មវិធី ល្ងាចថ្ងៃអាទិត្យនោះ ពោរ
ពេញទៅដោយស្នាមញញឺមគ្រប់គ្នា។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមានការសម្តែងដ៏អស្ចារ្យ បើតាមប្រភពសារព័ត៌មាន ដដែលនេះ
បានបន្ថែមថា Justin ក៏បានឈ្នះពានរង្វាន់នារាត្រីនោះផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ hollywoodlife