CamNews

តារា 

តួឯកក្នុងរឿង Iron Man 3 រងរបួស អំឡុងពេលថត ខ្សែភាពយន្តនេះ

ការថតខ្សែភាពយន្ត Iron Man 3  ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីតួឯកក្នុងរឿង
មួយនេះ គឺលោក Robert Downey Jr ត្រូវរង
របួសនៅក្នុងអំឡុងពេលថត។

គួរបញ្ជាក់ដែរថា  តួឯកក្នុងរឿងមួយនេះ គឺលោក Robert Downey Jr ដែលមានវ័យ  47  ឆ្នាំត្រូវបាន
អោយដឹងថា បានរងរបួសជាទម្ងន់នៅត្រង់ខ្មងជើងរបស់គាត់ អំឡុងពេលថតខ្សែភាពយន្ត Iron Man
3 នាឯភាគខាងជើង នៃរដ្ឋ Carolina ។

លើសពីនេះទៅទៀត   បើយោងតាមអ្នកនាំពាក្យដែលមកពី  Marvel Studios  បាននិយាយបញ្ជាក់
អោយដឹងថា  លោក Robert Downey Jr ដែលជាតួសំខាន់ជាងគេនៅក្នុងការថតខ្សែភាពយន្ត Iron
Man វគ្គ 3  នេះត្រូវបានរងរបួស កាលពីអំឡុងពេលថតខ្សែភាពយន្តនេះ នាពេលកន្លងមក  ហើយ
បើនិយាយពីសង្វាក់ផលិតកម្មនៃការថតខ្សែភាពយន្តនេះ នឹងត្រូវបានពន្យាពេលក្នុងរយៈពេលខ្លី ។

គួររំឮកផងដែរថា ខ្សែភាពយន្តមួយនេះ  ក៏ចូលរួមសម្តែងដោយតារាល្បីៗមួយចំនួនផ្សេងទៀតផង
ដែរដែលរួមមានដូចជា ៖ Gwyneth Paltrow, Ben Kingsley, Rebecca Hall នឹង Guy Prarce ហើយ
ខ្សែភាពយន្ត  Iron Man  3  នេះនឹងត្រូវបានថតបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ  លើសពីនេះទៅ
ទៀត បើ់តាមរបាយការណ៍បានបន្ថែមថា វានឹងត្រូវដាក់បញ្ជាំងជាផ្លូវការនៅថ្ងៃទី 03 ខែ ឧសភា ឆ្នាំ
2013 ខាងមុខនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Dailymail


Tags: international news strange entertainment