CamNews

តារា 

ខេម ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយកូនក្រមុំថៅកែធំ នៅជាយដែន

ភ្នំពេញ៖  តារាចម្រៀងប្រុស សំឡេងស្អក ខេម ដែលកំពុងតែមាន ប្រជាប្រិយក្នុងស្រទាប់ មិត្ត
យុរវ័យ និងធ្លាប់ជួបរឿង អាស្រូវវាយអ្នកបើក  តាក់ស៊ីម្ដងនោះ ក៏ធ្វើឲ្យលោកកាន់តែ ក្លាយជាទី
ចាប់អារម្មណ៍ នៃមហាជនទ្វេដង ។

បើគេចាំមិនខុសទេ តារាចម្រៀងប្រុសរូបនេះ ហាក់មានប្រវត្តិកំសត់វេទនាជាងគេ ក្នុងពិភពសិល្បៈ
ចម្រៀង ខណៈដែល លោកធ្លាប់ ដេកតាមសំយ៉ាប់ផ្ទះគេ និងដើរផ្សងព្រេង ដូចក្នុងរឿងនិទានរហូត
ក្លាយជា តារាច្រៀងល្បីមួយរូប ក្នុងផលិតកម្ម ថោន គួរឲ្យកោតសរសើរ  ពីការខិតខំតស៊ូទ្រាំ ទាំង
លំបាករហូត មានថ្ងៃនេះ។

ចំណែករឿងរ៉ាវស្នហាវិញ មិនសូវជាមានការ ចាប់អារម្មណ៍ច្រើនទេ ព្រោះលោកមិនដែល បង្ហើប
ថា លោកមានម្ចាស់ បេះដូងឡើយ ព្រោះចង់ឲ្យអាជីព សិល្បៈរីកចំរើន ជាងនេះ និងទុកពេលវេ
លាសន្សំ លុយឲ្យបានច្រើនសិន ។

ផ្ទុយពីការបកស្រាយ របស់លោកកន្លងមក ទស្សនិកជនដែល រស់នៅតំបន់ជាយដែន ក្រុងប៉ោយ
ប៉ែត ដែលជាទឹកដី មានសេដ្ឋកិច្ច លូតលាស់ខ្ពស់ និងសម្បូរទៅ ដោយអ្នកមាន ធនធានច្រើន
បានខ្សឹបប្រាប់ LookingTODAY តារាចម្រៀងសំឡេង ស្អករបស់ផលិតកម្មថោន ខេម បានភ្ជាប់
ពាក្យ ជាមួយនឹងកូនថៅកែ គីប នៅផ្សាថៃបាត់ ទៅហើយ ដែលថៅកែគីប នោះ មានប្រាក់ច្រើន
ស្ទើរតែក្រាលដេកបាន។

កាលផ្ដើមស្នេហ៍ដំបូង ដោយសារលោកខេម បានទៅច្រៀងនៅទីនោះ ហើយក៏មានការណែនាំ
ពីសំណាក់មិត្តភក្តិ ហើយក៏រាប់អានគ្នា រហូតក្លាយជាស្នេហា ។ ដំបូងឡើយ ថៅកែរូបនោះ មិន
បានពេញចិត្ត នឹងតារាចម្រៀងរូបនេះទេ ដោយហេតុថា ខេម មិនសូវមានធនធានច្រើន តែដោយ
សារកូនស្រីស្រលាញ់គ្នា លោកក៏ព្រមភ្ជាប់ ឲ្យផ្សារសាច់ ផ្សារឈាម ជាមួយអ្នកសិល្បៈ នេះតែ
ម្ដងទៅ ។

ការភ្ជាប់ពាក្យនេះ ធ្វើទៅបានប្រហែល ជាងមួយឆ្នាំហើយ តែមិនមានអ្នកសារព័ត៌មានណា បាន
ដឹងឮនោះទេ ។ លោក ខេម មិនអាចទាក់ទង ដើម្បីបំភ្លឺរឿងនេះបានទេ តែ Looking TODAY រង់
ចាំការបកស្រាយ ពីលោកជានិច្ច។ ខេម បច្ចុប្បន្ន ហាក់មានប្រជាប្រិយភាព ឡើងមួយកម្រិត
បន្ទាប់ពីបានចាប់ដៃគូ ជាមួយតារាចម្រៀង ស្រីសំឡេងស្រទន់ មាស សុខសោភា មក ទស្សនិក
ជន កោតសរសើរច្រើនថា ទឹកដមសំនៀង ពីរោះសមគ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khme entertainment singer khmer star