CamNews

តារា 

នី មុល្លីកា ចង់​រៀបចំពិធីខួប អាពាហ៍ពិពាហ៍ នៅ​ស្រុកខ្មែរ ឲ្យ​ផ្អើល​អ្នកសិល្បៈ​ម្ដង..!

ភ្នំពេញៈ បើគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ គឺមានរយៈពេល២ឆ្នាំហើយ ដែលតារា
សម្តែង និងជាតួឯកស្រីល្បីឈ្មោះ ក្នុងរឿង “កុមារី២៥ឆ្នាំ” អ្នកនាង នី មុល្លីកា បានរៀបការ
តាមប្រពៃណី ជាមួយស្វាមី អាណិកជនខ្មែរ រស់នៅអាមេរិក ហើយនាងក៏ បានសម្រេចចិត្ត
ដើរចេញពីវិថីសិល្បៈ ទៅសម្ងំសាងគ្រួសារ យ៉ាងមានសុភមង្គល នៅលើទឹកដីមហាសេដ្ឋកិច្ច
ដោយមិនខ្វាយខ្វល់ ពីសិល្បៈតទៅទៀតឡើយ ។

ចាប់តាំងពីតារាសម្តែង នី មុល្លីកា បានផ្តាច់ខ្លួនចេញពីសិល្បៈ រៀបការមានគ្រួសារ និងចាក
ចេញពីស្រុកកំណើត ទៅរស់នៅលើ ទឹកដីសម្បូរដុល្លារ តាមស្វាមីជាទីស្រឡាញ់រួចមក គេ
តែងតែឃើញនាងបង្ហោះរូបថត ជាមួយស្វាមីបង្ហាញពីទឹកចិត្ត ស្រឡាញ់ សេចក្តីសុខសុភ
មង្គល ក្នុងគ្រួសារជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក្នុង Account
របស់នាងមិនសូវដាច់ ។ រហូតធ្វើឲ្យមហាជនលាន់មាត់សរសើរ ពីភ័ព្វព្រេងសំណាងរបស់
នី មុល្លីកា ដែលមានស្វាមីស្រឡាញ់ ថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត ស្រស់គ្រប់ពេលវេលា ។

កាលពីពេលថ្មីៗនេះ អតីតតារាសម្តែង និងជាពិធីការិនី អ្នកនាង នី មុល្លីកា ទើបតែបានបង្ហោះ
រូបថតជាច្រើនសន្លឹក ស្តែងឲ្យ ឃើញ ពីស្នេហាផ្អែមល្ហែម ប្រៀបដូចជាទឹកឃ្មុំក្នុងរដូវរំហើយ
រវាងនាង និងស្វាមី ដែលបានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍២ឆ្នាំជាមួយគ្នា កាលពីថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្រោមបរិយាកាស រ៉ូមែនទិកមួយ មិនចាញ់ស្វាមីភរិយា ដែល
ទើបតែរៀបការ ថ្មោងថ្មីប៉ុន្មានទេ ។ ការរៀបចំកម្មវិធីនេះ ត្រូវបានមិត្តភក្តិ នៅក្នុងចង្កោម
សិល្បៈ បង្ហើបឲ្យដឹងថា គ្រាន់តែជាកម្មវិធីតូចធម្មតា ដែលស្វាមីនាង ធ្វើរំឭកពីអតីតកាល
ស្នេហ៍ និងចង់ធ្វើឲ្យភរិយាសប្បាយចិត្តតែប៉ុណ្ណោះ មិនមែនជាកម្មវិធីធំដុំអ្វីឡើយ។

ប្រភពខាងលើ បានលួចបង្ហើបឲ្យដឹងថា បើតាមដឹង មុល្លីកា ធ្លាប់បានបង្ហើបថា បើសិនជា
មានឱកាស ហើយស្វាមីរបស់នាង មានពេលទំនេរ ពីការងារ នាងមានបំណងចង់ មកធ្វើ
ខួបអាពាហ៍ពិពាហ៍ ជាលក្ខណៈទ្រង់ទ្រាយធំមួយ នៅប្រទេសកំណើត ដោយជួបជុំក្រុម
គ្រួសារ និងមិត្តភក្តិសិល្បៈម្តង ។ បើតាមគម្រោងនោះ គេមិនទាន់ដឹងច្បាស់ថា នាងមកធ្វើ
នៅឆ្នាំណាទេ ព្រោះតែ ម្ចាស់សាម៉ីខ្លួន នាង មុល្លីកា ចង់ធ្វើខួបលើកទី៥ នៃថ្ងៃរៀបការ
ដើម្បីរំឭកអនុស្សាវរីយ៍ និងចង់ឆ្លៀតពេល មកលេងស្រុកកំណើត ។ ប៉ុន្តែពេលវេលាមិន
ទៀងទេ នាងក៏មិនទាន់ច្បាស់ តែបើសិនជាដល់ពេល នាងបានមកដូចបំណង នឹងរៀបចំ
ពិធីនេះ ឲ្យអធិកអធម តែម្ដង។

គួររំឭកថា នី មុល្លីកា បានចូលរោងការ ជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករមានអាយុ ៣៩
ឆ្នាំ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១១ នៅសណ្ឋា
គារ អ៊ិនធើកុងទីណង់តាល់ ដោយមានការ ចូលរួមពីសំណាក់មិត្តភក្តិក្នុង និង អ្នកក្រៅសិល្បៈ
ជា ច្រើន។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗ
តែម្តង ហើយបើគិត មកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ មានរយៈ
ពេល២ឆ្នាំមកហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny molika entertainment khmer super star actress