CamNews

ព័ត៌មានអន្តរជាតិ 

ប្រតិបត្តិការ រុករក យន្តហោះ ម៉ាឡេស៊ី MH370 បាត់ខ្លួន ដោយអាថ៍កំបាំង ដល់ណាហើយ ??

ព័ត៌មានអន្តរជាតិ     ៖  មជ្ឈមណ្ឌល សំរបសំរួល ទីភ្នាក់ងារ រួម (JACC) សម្រាប់កិច្ច ខិតខំប្រឹងប្រែង ស្វែងរកអន្តរជាតិ បានអោយដឹងថា យន្តហោះ យោធាដល់ទៅ ៩ គ្រឿង យន្តហោះ ស៊ីវិល ៣ គ្រឿង និង នាវា ១៤ គ្រឿងផ្សេងទៀត បាននឹងកំពុងចេញប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំពួតដៃគ្នាក្នុង ការជួយរុករកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន កាលពីពេលកន្លងទៅ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។


សេចក្តីរាយការណ៍បន្តអោយដឹងថា វិសាសភាព នៃដែនទឹក ដែលមានការរុករក ត្រូវបានគេរំពឹងទុក អោយដឹងថា មានទំហំប្រមាណជា   ២៣៤,០០០   គីឡូម៉ែត្រ  ការ៉េ  ស្រប ពេលដែលអាកាសធាតុ អំ ណោយផល នៅពេលព្រឹក និង រសៀល ពុំមានផលប៉ះពាល់ក្នុងការរុករកនោះទេ ។ 

បន្ថែមពីលើនេះ បើយោងតាម     JACC  អោយដឹងថា នាវាការពារជាតិប្រទេស អូស្រ្តាលី ក៏កំពុងតែ ចេញប្រតិបត្តិការ រុករកនៅឯតំបន់ របស់ខ្លួន ខណៈ នាវា HMS Echo របស់អង់គ្លេស បាននឹងកំពុង សហការជាមួយនឹង នាវា ចិន Haixun 01    ក្នុងការរុករក  នៅ  សមុទ្រឥណ្ឌាភាគខាងត្បូង ទីកន្លែង ដែលធ្លាប់មានការចាប់បានរលកសញ្ញា ។ 

យ៉ាងណាមិញ ប្រភពដដែបន្តអោយដឹងថា សន្និសិទសារព័ត៌មាន មួយធ្វើឡើងនៅឯស្ថានទូតចិន ប្រចាំ ប្រទេស​ អូស្ត្រាលី អោយដឹងថា​ យន្តហោះចម្បាំង របស់ចិន មានឈ្មោះ IL-76  បានហោះចាក ចេញពី អាកាសយានដ្ឋានអន្តរជាតិ Perth ប្រទេសអូស្រ្តាលី នៅវេលាម៉ោង ៦ ( ម៉ោងក្នុងស្រុក​ ប្រទេសអូស្រ្តាលី ) ក្នុងប្រតិបត្តិការ តាមជួយរុករក ដូចគ្នា ក្នុងផ្ទៃទឹក ដែលមានដែលវិសាលភាព ជាង ២,០០០  គីឡូម៉ែត្រ ពីទីក្រុង Perth ។ 

គួររំឭកថា មកទល់នឹងពេលបច្ចុប្បន្នភាព តម្រុយនៃការរកឃើញ យន្តហោះ ម៉ាឡេស៊ី MH370 ពុំ ទាន់បង្ហាញសញ្ញាណនៅឡើយទេ ចាប់តាំងពីវា បានបាត់ខ្លួន ថ្ងៃទី ៨ មីនា មកម្ល៉េះ ខណៈកាលពី ពេលកន្លងទៅ រដ្ឋាភិបាល ប្រទេស ម៉ាឡេស៊ី បានធ្វើការប្រកាសអោយដឹងថា យន្តហោះខាងលើ បានបញ្ជប់ជីវិត ក៏ដូចជា បញ្ចប់ដំណើរ របស់ខ្លួន នៅក្នុងមហាសមុទ្រ ឥណ្ឌា បាត់ទៅហើយ រហូត ដល់ថ្នាក់ មានករណី ផ្ទុះការតវ៉ា និង ខឹងសម្បារជាខ្លាំង ពីសំណាក់ បងប្អូន សាច់ញាត្តិជនរងគ្រោះ ។ គួរបញ្ជាក់ថា បើទោះជាគ្មានតម្រុយជាក់ស្តែង ក៏ដោយចុះ ប្រតិបត្តិការ រុករក មានលក្ខណៈជា ប្រ ព័ន្ធ និង អន្តរជាតិ នៅតែបន្តយ៉ាងសស្រាក់សស្រាំ ដដែល ខណៈចំណាយ​ ថវិការ ដល់ទៅរាប់លាន ដុល្លារ ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ 


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States