(ចិន)៖ ពហុកីឡដ្ឋានបាល់ទាត់មួយ នៅប្រទេសចិន ពិតជាធ្វើឲ្យប្រជាជន មានការភ្ញាក់ផ្អើលណាស់ បន្ទាប់ពីវាពោរពេញទៅដោយទឹកពេញ មើលទៅដូចជាអាងទឹកយក្ស ដ៏មួយអញ្ចឹងក្រោយកើតមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ពហុកីឡាដ្ឋាន Mingtang ស្ថិតនៅតំបន់ Ezhou វាជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំមកនេះ ដែលពហុកីឡដ្ឋានមួយនក្លាយជា ជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស២៧នាក់ស្លាប់ និង១៦នាក់បាត់ខ្លួន។
តាមតួលេខសរុប នៃប្រជាជនដែលរងគ្រោះដល់ជីវិត ក្រោយពីជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លា ក្នុងប្រទេសនេះ មានចំនួនដល់១៨៦នាក់ហើយ ដែលមន្ត្រីរដ្ឋបានប៉ាន់ប្រមាណថា លំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានគំរាមកំហែងដោយទឹកជំនន់ ហើយពហុកីឡាដ្ឋាន ដែលជន់លិចដូចជា អាងស្តុកទឹកដ៏ធំនោះ ត្រូវបានគេថតយកទៅបង្ហោះ លើបណ្តាញសង្គម ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង