ភ្នំពេញៈ នៅក្នុងអំឡុងពេល បុណ្យចូល ឆ្នាំប្រពៃណីខ្មែរនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ បានរាំកម្សាន្ត សប្បាយជាមួយ បទចម្រៀង “អាប៉ូយកូនឪ” របស់នាយ ពែកមី ឡើងភ្លូកទឹកភ្លូកដី។ បទចម្រៀងមួយនេះ បានទទួលការគាំទ្រ និងពេញនិយម សម្រាប់ ប្រជាជនមិនតិចនោះទេ តែទស្សនិកជន នៅមិនទាន់ស្គាល់វត្តមានពិត របស់ អាប៉ូយ ថាជានរណាប្រាកដ ដោយសារតែរូបគេ គឺជាពន្លកថ្មីរះ លើក្នុងសិល្បៈ ក្នុងរយៈពេល ដ៏ខ្លី តាមនាយពាក់មី។
ដើម្បីស្រវ៉ាយក ភាពល្បីល្បាញ ផ្ទួនៗគ្នា ក្រោយពីតារាប្រុស មានភាពក្រមិចក្រមើមមាន ឈ្មោះបោះសំឡេងតាមរយៈ “អាប៉ូយកូនឪ” នោះបានធ្វើឲ្យ ទស្សនិកជន បានស្គាល់យ៉ាង ច្រើននោះ កាលពីពេលថ្មីៗ ក្រោយឱកាសបុណ្យ ចូលឆ្នាំនេះ អាប៉ូយ ដោយឡើងច្រៀង ក្នុងកម្មវិធី “ផ្ទះលោកតា” របស់ស្ថានីយ ទូរទស្សន៍ ស៊ីធីអ៊ីន កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ ។ដោយលោកបានរើស យកបទចម្រៀងមួយបទ មានចំណងជើងថា “បើស្រវឹង កុំបើកបរ” ។
ដោយក្រោយពី បានស្តាប់បទចម្រៀង មួយបទនេះ ហើយបានធ្វើឲ្យអ្នកទស្សនា និងពិធីករ - ពិធីការិនី ផ្ទុះសំណើចហួសចិត្ត និងបទចម្រៀង ដែលអាប៉ូយ និពន្ធដោយខ្លួនឯង នោះ ដោយនៅក្នុងអត្ថន័យបទ ចម្រៀងខ្លីមួយនេះ បានលាយបញ្ចូល បទចម្រៀងជាច្រើន ។
ដូច្នេះចង់ដឹងថារូបពិតរបស់ អាប៉ូយ មានភាពក្រមិចក្រមើម ទាក់ទាញការចាប់អារម្មណ៍ កម្រិតណា ហើយបទចម្រៀងមួយបទ ដែលគេលើកយក មកបកស្រាយនោះ មានអត្ថន័យ និងភាពកំប្លុកកំប្លែង យ៉ាងណា ទៅទស្សនាទាំងអស់គ្នា ៖