នៅឆ្នាំ2003 ស្រ្តីZhou Shaoping អាយុ40ឆ្នាំរស់នៅAn Huyប្រទេសចិន បានចំណាយ
ប្រាក់អស់5.000yuan(ប្រហែល767ដុល្លារ) ដើម្បីបូមAmazingelចូលក្នុងដើមទ្រូង។
នាងបានសង្ឃឹមថា ដើមទ្រូងរបស់នាងនឹងធំស្អាតជាងមុនដែលអាចធ្វើអោយនាងទាក់
ទាញបាននូវកាចាប់អារម្មណ៍របស់បុរសៗក្រោយពេលសង្សារបានក្បត់។
ផលិតផល Amazingzel ប្រើសំរាប់បូមចូលដើមទ្រូង
ពីរឆ្នាំក្រោយមក នាងបានរៀបការនិងបង្កើតបានកូនស្រីមួយនៅឆ្នាំ2006។ នាងបានចាប់អារម្មណ៍
ថាទឹកដោះរបស់នាងមានពណ៌លឿង ប៉ុន្តែមិនអាចឲកូនបោះបាន។ មិនយូរប៉ុន្មានកូនរបស់គាត់ក៏
មានជំងឺស្លាប់អវៈយវៈខួរក្បាល។ ក្រុមគ្រូពេទ្យមិនច្បាស់ថាប្រភពនៃជំងឺបណ្តាលមកពីសារធាតុgel
នៅក្នុងដើមទ្រូងនាងរឺក៏អត់ទេ។
នាង Zhou និងប្តីបានចំណាយនូវប្រាក់ជាច្រើនដើម្បីព្យាបាលជំងឺរបស់កូន។ បន្ទាប់មានរឿង
នេះកើតឡើងអ្នកទាំងពីរចាប់ផ្តើមឈ្លោះប្រកែកគ្នា ហើយនៅពេលដឹងថាប្រពន្ធខ្លួនធ្លាប់ប្រើ
Amazingelចូលដើមទ្រូង បុរសជាប្តីបានទំលាក់កំហុសទៅលើប្រពន្ធនិងចុះចេញទៅ។
Zhouបាននិយាយថា នាងមានអារម្មណ៍ឈឺដើមទ្រូងប៉ុន្តែនាងមិនច្បាស់វាបណ្តាមមកពីgel បូម
ដើម្បីទ្រូងហ្នឹងរឺក៏អត់?
ដោយ៖ និស្ស័យ
ប្រភព៖ k14